អនុប្រធាន ADB ប្តេជ្ញា​បន្ត​ជួយ​អភិវឌ្ឍ​កម្ពុជា​ឲ្យ​ជឿនលឿន​ និពន្ធដោយ : រឿន ភារុន       October-05-2016, 5:04 pm         255

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អនុប្រធាន ADB ប្តេជ្ញា​បន្ត​ជួយ​អភិវឌ្ឍ​កម្ពុជា​ឲ្យ​ជឿនលឿន​​ភ្នំពេញ​៖ អនុប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Stephen P. Groff បាន​ប្តេជ្ញា​បន្ត​ផ្តល់​ប្រាក់កម្ចី ជំនួយឥតសំណង និង​ជំនួយ​បច្ចេកទេស​ជា​និរន្ត សម្រាប់​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ គួរ​បញ្ជាក់ថា ADB បានផ្ដល់​ប្រាក់កម្ចី និង​ជំនួយឥតសំណង​ដល់​កម្ពុជា សរុប​ចំនួន ២,៦៥​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ ចាប់តាំងពី​ឆ្នាំ ១៩៦៦ រហូតមកទល់​បច្ចុប្បន្ន​នេះ​។​

​លោក Stephen P. Groff សង្កេតឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​ជា​វិជ្ជមាន​លើ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​គមនាគមន៍ កសិកម្ម អភិវឌ្ឍន៍ជនបទ និង​ធនធានមនុស្ស​ជាដើម ក្រោយពី​កម្ពុជា​ក្លាយជា​សមាជិក​ដំបូង​របស់ ADB ក្នុងចំណោម​ប្រទេស​ជាង ៣០ ចាប់តាំងពី​ឆ្នាំ ១៩៦៦​មក​។​

​លោក Stephen P. Groff មាន​មោទកភាព​ដែល ADB ក្លាយជា​ដៃគូ​អភិវឌ្ឍ​ពហុភាគី​ធំជាងគេ​របស់​កម្ពុជា​។ លោក​បាន​ថ្លែង​តាម Video Conference ពី​មូលដ្ឋាន ADB ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​យ៉ាង​ដូច្នេះ​ថា​៖«​ចាប់តាំងពី ADB ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ មក យើង​រក្សា​គោលដៅ​រួម​ដដែល​។ នោះ​គឺ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ នេះ​ក៏​ជា​គោលដៅ​នាំមុខគេ​នៃ​ភាពជា​ដៃគូ​យូរអង្វែង​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា​ផងដែរ​»​។​

​ថ្លែង​ក្នុង​ពិធី​ចូលរួម​សាទរ​ខួប​៥០​ឆ្នាំ នៃ​ការបង្កើត ADB នៅ​ថ្ងៃទី​០៥ តុលា​នេះ អនុប្រធាន​ទទួលបន្ទុក​ប្រតិបត្តិការ​ទី​ពីរ​ADB រូបនេះ បាន​ប្តេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​(​ការមិន​រើសអើង​)​នៅ​កម្ពុជា រួមទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​។​

​ចាប់ពី​ឆ្នាំ ១៩៧០ រហូតមក ADB បាន និង​កំពុង​ជួយ​រួមចំណែក​អភិវឌ្ឍ​វិស័យ​អាទិភាព​កម្ពុជា ក្នុងនោះ រួមមាន វិស័យ​គមនាគមន៍ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ កសិកម្ម ការអប់រំ និង​កម្ចី​ហិរញ្ញវត្ថុ​សម្រាប់​មីក្រូហិរញ្ញវត្ថុ​ជួយ​សហគ្រាស​ខ្នាតតូច និង​មធ្យម រួមទាំង​ការងារ​និយ័តកម្ម​ធនាគារ​ផងដែរ​។​នេះ​ជាការ​បញ្ជាក់​របស់លោក Stephen P. Groff​ដែល​បាន​បន្ថែមថា បុគ្គលិក​ជាង ៤០ នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាន​តំណាង ADB ប្រចាំ​កម្ពុជា​បច្ចុប្បន្ននេះ ក្នុងនោះ​ជនជាតិ​កម្ពុជា​ចំនួន ៣៥​នាក់ ។

​ជាការ​ឆ្លើយតប​នឹង​ជំនួយ ADB លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចាត់ទុក ADB ជា​ដៃគូ​អភិវឌ្ឍន៍​យ៉ាងសំខាន់ ចំណោម​ដៃគូ​ដទៃ ក្នុងការ​រួមចំណែក​ផ្តល់ ថវិកា​អភិវឌ្ឍ​វិស័យ​អាទិភាព​របស់​កម្ពុជា​។ កម្ពុជា​ក៏​កំពុង​សិក្សា​ពី​លទ្ធភាព​ខ្ចី​ថវិកា​បន្ថែមទៀត សម្រាប់​ការអភិវឌ្ឍ​រយៈពេល​ម​ធ្យ​ម ពី​ឆ្នាំ ២០១៧ និង ២០២០ ខាងមុខនេះ​ផងដែរ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​។​

​គួរ​បញ្ជាក់ថា ADB បានផ្ដល់​ប្រាក់កម្ចី និង​ជំនួយឥតសំណង​ដល់​កម្ពុជា សរុប​ចំនួន ២,៦៥​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ ចាប់តាំងពី​ឆ្នាំ ១៩៦៦ រហូតមកទល់​បច្ចុប្បន្ន​នេះ​។ ស្ថាប័ន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​នេះ មាន​រដ្ឋកម្ម​សិទ្ធិ​ដែលជា​សមាជិក​ចំនួន ៦៧ ក្នុងនោះ រួមមាន ប្រទេស​ចំនួន ៤៨ ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​៕