មេធាវី ដាក់​បណ្តឹង​ទៅ​ឧទ្ធរណ៍ ចំ​ថ្ងៃ​ដែល​ឯកឧត្តម កឹម សុខា ទៅ​ចុះឈ្មោះ​បោះឆ្នោត និពន្ធដោយ : ម៉ៅ សុផា       October-05-2016, 5:50 pm         128

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេធាវី ដាក់​បណ្តឹង​ទៅ​ឧទ្ធរណ៍ ចំ​ថ្ងៃ​ដែល​ឯកឧត្តម កឹម សុខា ទៅ​ចុះឈ្មោះ​បោះឆ្នោតភ្នំពេញ៖ មេធាវី​របស់​ឯកឧត្តម កឹម សុខា បានដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​ហើយ នៅ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា ជាប់ពន្ធនាគារ​រយៈពេល៥ខែ និង​ពិន័យ​ប្រាក់​ចំនួន ៨សែន​រៀល ពីបទ «បដិសេធ​ក្នុងការ​ចូលខ្លួន»។ ការដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ គឺ​ស្រប​ពេលដែល ឯកឧត្តម កឹម សុខា ទៅ​ចុះឈ្មោះ​បោះឆ្នោត​ដែរ។

តាមច្បាប់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវតែ​ផ្អាក​ការអនុវត្ត​សិន នៅពេលដែល​បណ្តឹង​ធ្លាក់​ដល់ដៃ​សាលាឧទ្ធរណ៍។ ប៉ុន្តែ​ប្រសិនបើ​មេធាវី​មិន​ប្តឹងទៅ​សាលាឧទ្ធរណ៍​នោះទេ ឯកឧត្តម កឹម សុខា ត្រូវតែ​អនុវត្ត​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដូច្នេះ​ប្រធានស្តីទី​បក្សប្រឆាំង​រូបនេះ ក៏​មិនអាច​ទៅ​ចុះឈ្មោះ​បោះឆ្នោត​បានដែរ។ នេះ​បើតាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

ត្រង់ចំណុច​នេះ ក្រុម​មេធាវី​ឯកឧត្តម កឹម សុខា បានសម្រេច​ចិត្ត​ដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ ស្រប​ពេលដែល​ឯកឧត្តម កឹម សុខា ចុះឈ្មោះ​បោះឆ្នោត​ដោយ​ជោគជ័យ។ ការិយាល័យ ដែល​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ជ្រើសរើស​ទៅ​ចុះឈ្មោះ​បោះឆ្នោត គឺ​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ៕