បាក់សំយ៉ាបផ្ទះបង្កគ្រោះថ្នាក់នៅបឹងទំពុន

6 Videos


កាលពីវេលាម៉ោងប្រមាណជា ៥ រសៀលថ្ងៃទី ៥ តុលា ២០១៦ នេះមានហេតុការណ៍គួរឲ្យព្រឺព្រួចមួយករណី ពោលគឺបាក់សំយ៉ាបផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅតាមបណ្តោយផ្លូវ ៣៧១ ក្នុងភូមិ ក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឱ្យបុរសម្នាក់ត្រូវរងរបួសដាច់ជើងម្ខាង និង ម៉ូតូ ៣ គ្រឿង ត្រូវខូចខាត ។

តាមការសន្និដ្ឋានក្នុងជំហានដំបូងគេយល់ថាហេតុការណ៍ដែលបណ្តាលឲ្យមានការបាក់រលំធ្លាក់ដោយងាយបែបនេះ គឺបណ្តាលមកពីការសាងសង់គ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវតែចាត់ទុកជាភ័ព្វ សំណាងខ្ពស់ហើយដែលមិនមានអ្នករងគ្រោះដល់អាយុជីវិតនោះ…៕ ដេវីត

បាក់សំយ៉ាបផ្ទះបង្កគ្រោះថ្នាក់នៅបឹងទំពុនបាក់សំយ៉ាបផ្ទះបង្កគ្រោះថ្នាក់នៅបឹងទំពុនបាក់សំយ៉ាបផ្ទះបង្កគ្រោះថ្នាក់នៅបឹងទំពុនបាក់សំយ៉ាបផ្ទះបង្កគ្រោះថ្នាក់នៅបឹងទំពុនបាក់សំយ៉ាបផ្ទះបង្កគ្រោះថ្នាក់នៅបឹងទំពុន