ដឹង​ Ronaldo បំបែក​កំណត់​ត្រា​អ្វី​ខ្លះ​អត់​ក្រោយ​ពី​ស៊ុត​៥​គ្រាប់​កាល​ពី​ថ្ងៃ​សៅរ៍​ ?

ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លឹប​ Real Madrid កីឡាករ​  Cristiano Ronaldo ដែល​បាន​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​៥​គ្រាប់​ក្នុង​ជ័យជំនះ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ឲ្យ​រូប​គេ​បំបែក​កំណត់​ត្រា​ចំនួន​២​របស់​អតីត​កីឡាករ​ឆ្នើម​របស់​ Real Madroid ។

​ដោយ​កំណត់​ត្រា​ទី១ Ronaldo បាន​ក្លាយ​ជា​កីឡាករ​ទី​៧​របស់​ក្លឹប​ Real Madrid ហើយ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​ក្នុង​មួយ​ប្រកួត ។ មិនតែ​ប៉ុនោះ​ Ronaldo ក៏​បាន​បំបែក​កំណត់​ត្រា​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ច្រើន​បំផុត​របស់​ក្លឹប​ Real Madrid នៅ​ក្នុង​ក្រប​ខណ្ឌ​ La Liga ផង​ដែរ​ ដោយ​កំណត់​ត្រា​ចាស់​គឺ​ជា​របស់​កីឡាករ​ Raul Gonzales ដែល​ស៊ុត​២២៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥៥៥​ប្រកួត​ ខណៈ​ពេល​នេះ​ Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​២២៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៤៧​ប្រកួត​ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ដឹង​ Ronaldo បំបែក​កំណត់​ត្រា​អ្វី​ខ្លះ​អត់​ក្រោយ​ពី​ស៊ុត​៥​គ្រាប់​កាល​ពី​ថ្ងៃ​សៅរ៍​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: