ជា​ថ្មី​ម្ដង​ទៀត​ខេត្ត​សៀមរាប​​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ជា​គោលដៅ​ទេសចរណ៍​ដែល​ពេញ​និយម​បំផុត​ក្នុង​ពិភពលោក​​

TripAdvisor ដែលជាទំព័រកក់ទុកការធ្វើដំណើរ(Travel Booking Site)ដែលល្បីមួយ បានបង្ហាញពីគោលដៅទេសចរណ៍ដ៏ពេញនិយមទាំង១០ក្នុងពិភពលោករបស់អ្នកធ្វើដំណើរទេសចរណ៍ ដែលក្នុងនោះក៏មានខេត្តសៀមរាបរបស់ប្រទេសកម្ពុជាផងដែរ។ ការវាយតម្លៃចាត់ថ្នាក់គោលដៅទេសចរណ៍ដ៏ពេញនិយមនេះ ធ្វើឡើងដោយផ្អែកលើចំនួន និងលក្ខណៈ នៃការចូលមើល ការឲ្យតម្លៃចំណាត់ថ្នាក់របស់អ្នកចូលមើល ការកក់សណ្ឋាគារដែលមានរយៈពេលលើសពី១២ខែ ភោជនីយដ្ឋាន និងទីកន្លែងទាក់ទាញទេសចរនានា ដូចជា ភាពសម្បូរបែបវប្បធម៌ ប្រវត្តិសាស្ត្រ ទេសភាពស្រស់ស្អាត និងកន្លែងទិញឥវ៉ាន់ជាដើម នៅក្នុងគោលដៅទេសចរណ៍ទាំងអស់នេះ។ ខាងក្រោមជាគោលដៅទេសចរណ៍ដ៏ពេញ និយមបំផុតក្នុងពិភពលោកទាំង១០៖

១. ទីក្រុងឡុងប្រទេសអង់គ្លេស

ទីក្រុងឡុងមានសារមន្ទីរល្បីៗជាច្រើនដូចជា Tate, the National Gallery, the Tower of London, the London Eye, Big Ben និងBuckingham Palace។

២. ទីក្រុង អ៊ីស្តាន់ប៊ុល ប្រទេសតួគី

ទីក្រុងនៃភាពសម្បូរបែបដោយវប្បធម៌ និងវិហារអ៊ីស្លាមប្រវត្តិសាស្ត្រជាង៣០០០វិហារ។

៣. ទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក

ជាទីក្រុងដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំ និងសម្បូរដោយវប្បធម៌ ព្រមទាំងល្បីល្បាញខាងផ្សារទីវាលដ៏ពេញនិយមរបស់ទីក្រុងនេះ។

៤. ទីក្រុងប៉ារីស ប្រទេសបារាំង

ជាទីក្រុងដែលមានការពេញ និយម និងល្បីល្បាញផងដែរ ជាពិសេសត្រូវបានគេហៅថា ជាទីក្រុងរ៉ូមែនទិក។

៥. ខេត្តសៀមរាប ប្រទេសកម្ពុជា

ជាខេត្តដែលមានភាពល្បីល្បាញជាមួយនិងប្រាសាទជាច្រើននៅតំបន់អង្គរ ព្រមទាំងភាពស្រស់ស្អាតនៃតំបន់ជនបទដាច់ស្រយាលនៃប្រទេសកម្ពុជាផងដែរ។

៦. ទីក្រុងPrague

ភ្ញៀវដែលទៅលេងទីក្រុងនេះ ភាគច្រើនគឺព្រោះតែតន្ត្រី ស្រាបៀ និងស្ថាបត្យកម្ម។

៧. ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី

ជាទីក្រុងដែលសម្បូរទៅដោយ វិមាននានា ទីតាំងប្រវត្តិសាស្ត្រ សារមន្ទីរ វិហារ ហាងទំនិញ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តពេលរាត្រី។

៨. ទីក្រុងហាណូយ ប្រទេសវៀតណាម

សកម្មភាពពេញ និយមក្នុងទីក្រុងនេះ គឺការទស្សនាក្នុងទីក្រុង ទេសចរណ៍តាមទូក ការទស្សនាម្ហូបអាហារ និងកន្លែងចាស់ៗក្នុងទីក្រុង។

៩. ទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក

ទីក្រុងមានកន្លែងអស្ចារ្យដូចជា the Empire State Building, Central Park, the Metropolitan Museum of Art, និងរូបសំណាកសេរីភាពជាដើម។

១០. ទីក្រុងUbud ប្រទេសឥណ្ឌូណេស៊ី

ជាគោលដៅទេសចរណ៍ស្ប៉ា និងជាទីក្រុងប្រមូលផ្ដុំទៅដោយសារមន្ទីរ និងវិចិត្រសាល ដែលបង្ហាញនូវសិល្បៈរបស់បាលី។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • ជា​ថ្មី​ម្ដង​ទៀត​ខេត្ត​សៀមរាប​​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ជា​គោលដៅ​ទេសចរណ៍​ដែល​ពេញ​និយម​បំផុត​ក្នុង​ពិភពលោក​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: