ហាប់​គីដូ​កម្ពុជា ​ធ្វើ​មហា​សន្និបាត​​ចាប់​ផ្ដើម​អាណត្តិ​ថ្មី​តែង​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី​៨​រូប

សហព័ន្ធ​កីឡា​ហាប់​កីដូ​កម្ពុជា​បាន​ធ្វើ​មហា​សន្និបាត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​តុលា ឆ្នាំ​២០១៦ ​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា​​ និង​បាន​តែង​តាំង​សមាជិក​​​ថ្នាក់​ដឹក​នាំ​ថ្មី​ចំនួន​៨​រូប​ក្នុង​អាណត្តិ​ទី​៦​គិត​ចាប់​ពី​​ឆ្នាំ២០១៦-២០២០។

 

ហាប់​គីដូ​កម្ពុជា ​ធ្វើ​មហា​សន្និបាត​​ចាប់​ផ្ដើម​អាណត្តិ​ថ្មី​តែង​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី​៨​រូប

 

​​អាណត្តិ​​ទី​៥​​​បាន​​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​២០១១ និង​​ផុត​​​​វេលា​​កំណត់​​ត្រឹម​ឆ្នាំ២០១៥​​​​។ មក​ដល់​​ពេល​វេលា​ខាង​លើ​សហព័ន្ធ​មួយ​នេះ​បាន​ធ្វើ​ការ​បង្ហាញ​ពី​សមាសភាព​របស់​សមាជិក​ប្រតិបត្តិ​ថ្មី​ ដើម្បី​ពង្រឹង​វិស័យ​កីឡា​របស់​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ ​​​​​​

 

ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ​បាន​ចូលរួម​ធ្វើ​ជា​សាក្សី​ក្នុងការ​ផ្លាស់ប្ដូរ​មុខ​តំណែង​សមាជិក​ថ្មី របស់​សហព័ន្ធ​កីឡា​ហាប់​គីដូ​ខាងលើ។ សម្រាប់​សមាជិក​ថ្មី​​ទាំង​៨រូប​រួមមាន​លោក ម៉ក់ សំអុល ជាប្រធាន, លោក ជា ប៊ុនហេង ហុង ស៊ុនហេង និង​លោក សៅ សេង​ហាក់ ជា​អនុប្រធាន, លោក គង់ ចាន់​ធីណា ជា​អគ្គលេខាធិការ, លោក ស៊ុយ វឌ្ឍី និងលោក ហៅ គឹមឡុង ធ្វើជាអគ្គហិរញឹក និងអគ្គហិរញឹករង រួមទាំងលោក ពុំ ណាង និង​លោក ឡាច ស្រី​វីរិន្ទ ជាសមាជិក ។

 

​ចំណែក​​សមាជិក​ប្រតិបត្តិ​ចាស់ ដែល​បាន​លា​ឈប់​ពី​សហព័ន្ធ​​រួមមាន​លោក សេង ប៊ុនសុង ជាប្រធាន, លោក គឹម ច័ន្ធមន្នី និងលោក អេង ហ៊ី ធ្វើជាអនុប្រធាន, លោក ទេព ភក្ដី អគ្គលេខាធិការរង, លោក សូ សំណាង និង​លោក ជុប មេត្ដា ជា​អគ្គហិរញឹក និង​អគ្គហិរញឹករង រួមទាំងលោក កន ពេញសុង និងលោក ថោង សុគុណ្ណា ធ្វើជាសមាជិក ។

 

ជាមួយ​គ្នានោះ​លោក សេង ប៊ុនសុង អតីត​ប្រធាន​សហព័ន្ធ​ចាស់ បញ្ជាក់​​ពី​ការ​លា​ឈប់​ពី​តួនាទី​នេះ​ថា​ ​ដោយសារ​លោក​​មាន​ភារកិច្ច​ច្រើន​មិន​អាច​បំពេញ​ការងារ​ដិត​ដល់។ ប៉ុន្ដែ​លោក​​មិន​បាន​​បោះបង់​ការ​រួម​ចំណែក​ជួយ​កីឡា​នេះ​ឲ្យ​មាន​សកម្មភាព​បន្ដ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ៕

 

ហាប់​គីដូ​កម្ពុជា ​ធ្វើ​មហា​សន្និបាត​​ចាប់​ផ្ដើម​អាណត្តិ​ថ្មី​តែង​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី​៨​រូប

 

 

ហាប់​គីដូ​កម្ពុជា ​ធ្វើ​មហា​សន្និបាត​​ចាប់​ផ្ដើម​អាណត្តិ​ថ្មី​តែង​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី​៨​រូប

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​