ចប់បាត់! សូម្បីតែ Note7 ថ្មីដែលដូររួចក៏ផ្ទុះដែរ

ដូចដែលយើងបានដឹងហើយថា Samsung បានហៅ Galaxy Note7 ជាង ២ លានគ្រឿងចូលរោងចក្រវិញដោយសារកំហុសបច្ចេកទេសថ្ម ដែលអាចបណ្ដាលផ្ទុះបាន។ បញ្ហានេះមិនមែនជារឿងដែលគួរឲភ្ញាក់ផ្អើលទេ ព្រោះគេល្បីពេញពិភពលោកហើយ ដែល Note7 បានបំផ្ទុះក្នុងពេលសាកថ្មជាច្រើនគ្រឿង និងបានឆេះបំផ្លាញរថយន្ដមួយគ្រឿងនៅរដ្ឋ Florida ផងដែរ។

អ្វីដែលគួរឲភ្ញាក់ផ្អើលនោះគឺ Samsung Note7 ថ្មីមួយគ្រឿង ដែលមានស្លាក “សុវត្ថិភាព” បានផ្ទុះនៅប្រទេសចិន បណ្ដាលឲខូចខាត MacBook Pro មួយគ្រឿង។

Loading...

លោក Hui Renjie ដែលជាម្ចាស់ទូរស័ព្ទបានប្រាប់ថា គាត់បានសាកថ្មទូរស័ព្ទចោល ហើយបានឃើញមានផ្សែងពណ័ខ្មៅចេញ ហើយក៏បានផ្ទុះឆេះតែម្ដង។ ចំណែកឯខាង Samsung វិញកំពុងសើបអង្កេតលើបញ្ហានេះ។

ប្រភព៖ CNN Money

ដកស្រង់ពី៖ sovann2