ក្រោយ​សង្គ្រាម រោង​ចក្រ​ស្រាបៀ​អង្គរ មាន​បុគ្គលិក​​តែ​ជាង ​៣០នាក់

រោង​ចក្រ​ស្រាបៀ​អង្គរ​​​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦៥ ក្នុង​ក្រុង​ព្រះសីហនុ មាន​ឈ្មោះ​ដើម គឺ​”រោង​ចក្រ​ស្រាបៀ​​សម្ដេចឪ” ដោយ​ប្រទេស​ជួប​វិបត្តិ​​សង្គ្រាម សង្វាក់​ផលិតកម្ម​ត្រូវ​បាន​ផ្អាក​​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៩១។ ការ​ចាប់​ផ្ដើម​ផលិត​​ឡើង​វិញ​នៃ​ក្រុមហ៊ុន​ស្រាបៀ​មួយ​នេះ​ មាន​បុគ្គលិក​តែ​ជាង​៣០នាក់​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចេង សុភ័ក្រ ប្រធាន​រដ្ឋបាល​និង​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា​ខេមប្រ៊ូវ ។

 
ក្រោយ​សង្គ្រាម រោង​ចក្រ​ស្រាបៀ​អង្គរ មាន​បុគ្គលិក​​តែ​ជាង ​៣០នាក់

 

 

លោក ចេង សុភ័ក្រ បាន​ឲ្យ​ដឹង​ថា ការ​ចាប់​​ផ្ដើម​ផលិត​ស្រាបៀ​អង្គរ​ឡើង​វិញ ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា​ខេមប្រ៊ូវ​​បាន​ទទួល​សិទ្ធិ​​ពី​រដ្ឋាភិបាល ក្នុង​ការ​ផលិត ​និង​ចែក​ចាយ។ ដំបូង​ឡើយ​ក្រុមហ៊ុន​បាន​ប្រមូល​យក​បុគ្គលិក​រដ្ឋ​​​​​ទាំង​អស់​ដែល​សេសសល់​ពី​សង្គ្រាម​ជាង​៣០នាក់​មក​ធ្វើ​ការ ហើយ​​ជ្រើស​បន្ថែម​ជាង​១០០នាក់​ទៀត។

 

បច្ចុប្បន្ន​​បុគ្គលិក​​របស់​ក្រុមហ៊ុន​ស្រាបៀ​អង្គរ ទាំង​នៅ​​​​ភ្នំពេញ ​និង​ក្រុង​ព្រះសីហនុ មាន​ជាង​២ពាន់​នាក់ ក្នុង​នោះ ស្ត្រី១ ១៥៨នាក់ និង អ្នក​ជំនាញ​ការ​បរទេស​ ១៤នាក់។ បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ទី​នេះ ត្រូវ​បាន​ទទួល​យកចិត្តទុកដាក់​​ជា​ខ្លាំង​ពី​ក្រុម​ហ៊ុន ពោល​រាល់​កិច្ចការ​ធ្វើ​ទៅ​តាម​ច្បាប់​ការងារ​ទាំង​អស់។

 
ក្រោយ​សង្គ្រាម រោង​ចក្រ​ស្រាបៀ​អង្គរ មាន​បុគ្គលិក​​តែ​ជាង ​៣០នាក់

 

ជា​មធ្យម រោង​ចក្រ​ខាង​លើក​ផលិត​​​បាន​ស្រាបៀ​ជាង​៣០ម៉ឺន​កេស​ក្នុង​មួយ​ថ្ងៃ។ ក្រៅ​ពី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ស្រាបៀ​អង្គរ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ដូច​ជា ប្រទេស ជប៉ុន បារាំង អាមេរិក ចិន កាណាដា ម៉ាឡេស៊ី និង សេរ៉ាឡេអូន ជា​ដើម។

 

ជា​រៀងរាល់​ឆ្នាំ ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា​ខេមប្រ៊ូវ តែងតែ​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ជា​បន្តបន្ទាប់ ប៉ុន្តែ​ដោយសារតែ​​​​ការ​ផលិត​​ភាគ​ច្រើន​ប្រើប្រាស់​​ឧបករណ៍​ស្វ័យប្រវត្តិ ដូច​នេះ​តម្រូវ​ការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​មិន​សូវ​ជា​មាន​ច្រើន​​នោះ​ទេ។

 
ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា​ខេមប្រ៊ូវ ​ជា​ក្រុមហ៊ុន​ដ៏​ធំជាង​គេ​នៅ​កម្ពុជា​ដែល​បាន​ផលិត​ និង​ចែកចាយ​ស្រាបៀ​ជាច្រើន​ប្រភេទ​​មាន​ដូចជា​ស្រាបៀរ​អង្គរ បាយ័ន ស្រាបៀរ​ខ្លាំង ស្រាបៀរ​ប្លែកភែនធ័រ​ និង​ទឹក​បរិសុទ្ធ​អង្គរពូរ៉ូ ជា​ដើម។ ជា​មួយ​​គ្នា​នោះ​ក្រុមហ៊ុន​ក៏​បាន​​នាំ​ចូល​ស្រាបៀ​ពី​បរទេស​ជា​ច្រើន​ប្រភេទ​​ទៀត​ដូច​ជា Kronenbourg Blanc Auborg Asahi ជាដើម៕

 

 
ក្រោយ​សង្គ្រាម រោង​ចក្រ​ស្រាបៀ​អង្គរ មាន​បុគ្គលិក​​តែ​ជាង ​៣០នាក់

 

ក្រោយ​សង្គ្រាម រោង​ចក្រ​ស្រាបៀ​អង្គរ មាន​បុគ្គលិក​​តែ​ជាង ​៣០នាក់

 

ក្រោយ​សង្គ្រាម រោង​ចក្រ​ស្រាបៀ​អង្គរ មាន​បុគ្គលិក​​តែ​ជាង ​៣០នាក់

 

ក្រោយ​សង្គ្រាម រោង​ចក្រ​ស្រាបៀ​អង្គរ មាន​បុគ្គលិក​​តែ​ជាង ​៣០នាក់

 

ក្រោយ​សង្គ្រាម រោង​ចក្រ​ស្រាបៀ​អង្គរ មាន​បុគ្គលិក​​តែ​ជាង ​៣០នាក់

 

 

អត្ថបទ៖ ខុត សីហា