គន្លឹះ​៥​យ៉ាង​សម្រាប់​លើក​ ទឹកចិត្ត​សហគ្រិន​ទៅ​រក ​ជោគជ័យ

គន្លឹះ​៥​យ៉ាង​សម្រាប់​លើក​ ទឹកចិត្ត​សហគ្រិន​ទៅ​រក ​ជោគជ័យ

ជោគជ័យដែលលោកអ្នកចង់បាននោះតាម ពិតស្ថិតនៅក្នុងខ្លួនលោកអ្នករួចជាស្រេច ទៅហើយ។ ប៉ុន្តែនៅគ្រប់ រឿងរ៉ាវជោគជ័យទាំងអស់សុទ្ធតែមានពេលបរាជ័យបើមិនម្តង ក៏ច្រើនដងដែរដែលធ្វើឱ្យសហគ្រិនបាក់ទឹកចិត្ត និងគិតថាបាត់បង់ឱកាស។ សាកនឹកដល់រឿងរ៉ាវរបស់លោក Steve Jobs ដែលត្រូវគេបណ្តេញចេញពីក្រុមហ៊ុ នរបស់ខ្លួនឯង។ ក្នុងកាលៈទេសៈបែបនេះ លោកអ្នកពិតជាត្រូវជ្រើសរើសយកជំហានត្រឹមត្រូវដើម្បីកុំឱ្យបាត់បង់ ទាំងខ្លួនឯងទៀត។

១/ ត្រូវយកចិត្តទុកដាក់ និងគិតគូរដល់សុខភាពរាងកាយគ្រប់ពេល៖យើងច្រើនតែភ្លេចគិតដល់រាងកាយនៅពេលចិត្តរបស់យើងត្រូវញាំញី ដោយអារម្មណ៍ស្មុគស្មាញ។ ប៉ុន្តែការរក្សាទម្លាប់ថែទាំសុខភាពគឺជាគន្លឹះជោគ ជ័យសម្រាប់សហគ្រិន ជាពិសេសនៅពេលប្រឈមនឹងឧបសគ្គ។ លោកអ្នកអាចមានជម្រើសច្រើនដើម្បីរក្សា សុខភាពរាងកាយពេលពិបាកចិត្ត ដូចជាទៅហាត់យោគៈ អង្គុយក្នុងបន្ទប់ស្ងាត់ធ្វើសមាធិ ដើររត់កម្សាន្តនៅក្បែរមាត់ទឹកជាដើម។

២/ អានរឿងប្រលោមលោក៖បោះជំហានចេញពីពិភពរបស់លោកអ្នករយៈពេលមួយម៉ោង និងអានប្រលោមលោកល្អៗ។ ក្នុងពេលដែលពិភពលោកកំពុងតែមានល្បឿនលឿនឡើងៗដូចសព្វថ្ងៃនេះការអានប្រលោមលោ កអាចមានប្រយោជន៍ច្រើនសម្រាប់សហគ្រិន។ ក្រោយពីអានប្រលោមលោករួចហើយ មនុស្សយើងច្រើនតែមា នអារម្មណ៍ស្រស់ថ្លា និងគិតបានច្បាស់ជាងមុន ហើយប្រហែលជារៀនប្រើប្រាស់វិធីសាស្រ្តថ្មីៗដើម្បីដោះស្រា យបញ្ហាចំពោះមុខបានថែមទៀត។

៣/ ស្តាប់ពីមនុស្សដែលបានឆ្លងកាត់មុន៖ពិភពសហគ្រិនសម្បូររឿងរ៉ាវបរាជ័យ និងជោគជ័យណាស់ដែលជាប្រភពលើកទឹកចិមនុស្សឱ្យសម្រេចបានជោគជ័យថ្មីៗ។ ស្វែងរករឿងរ៉ាងទាំងនោះហើយរៀនសូត្រពីបទពិសោ ធន៍ចាស់ៗ។ សាកល្បងគន្លឹះខ្លះៗដែលសហគ្រិនជោគជ័យបានអនុវត្តកន្លងមកដើម្បី ជម្នះឧបសគ្គ។

៤/ សាកសួរមនុស្សដែលយើងចាត់ទុកថាជាគ្រូ៖មនុស្សចូលចិត្តផ្តល់ដំបូន្មានគេណាស់ ដូច្នេះត្រូវឆ្លៀតឱកាសទាញយកប្រយោជន៍ដាក់ខ្លួនឱ្យបានច្រើន។ សូមគិតដល់មនុស្សដែលលោកអ្នកគិតថាអាចផ្តល់ការណែនាំត្រ ង់ចំណុចណាមួយ ដែលលោកអ្នកយល់មិនដល់ ឬដឹងមិនច្បាស់។ អ្នកខ្លះទៀតអាចនឹងឱ្យមិនត្រឹមតែដំបូន្មានទេ តែថែមទាំងផ្តល់ការគាំទ្រផ្នែកសម្ភារៈថែមទៀតដូចជាវិនិយោគទុន ជាដើម។

៥/ សរសេរគំនិត និងមេរៀនទាំងអស់ទុក៖មិនថាជាគេហទំព័រផ្ទាល់ខ្លួន ឬសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនទេ មេដឹកនាំនិងសហគ្រិនដែលមានការគិតគូរខ្ពស់តែងតែរក្សាទុកបទពិសោធន៍ គ្រប់យ៉ាងដែលបានឆ្លងកាត់។ ហើយភាគច្រើននៃអ្នកទាំងនេះក៏បានប្រែក្លាយកំណត់ហេតុផ្ទាល់ខ្លួនរបស់ គេទៅជាសៀវភៅ ឬជាប្រលោមលោកលក់បានលុយកាក់ច្រើនថែមទៀតផង៕

ប្រភព ៖ thephnompenhtimes

  • គន្លឹះ​៥​យ៉ាង​សម្រាប់​លើក​ ទឹកចិត្ត​សហគ្រិន​ទៅ​រក ​ជោគជ័យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: