ស្ទីលកាន់ដៃមិត្តស្រីរបស់ប្រុសស្អាត លី មិនហូ កក្រើកសារព័ត៌មាន

6 Videos


កាលពីពេលថ្មីៗនេះ រូបថតពីរសន្លឹកបង្ហាញពីរបៀបកាន់ដៃមិត្តស្រីតាមដងផ្លូវសាធារណៈរបស់ ប្រុសស្អាត លី មិនហូ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។

ស្ទីលកាន់ដៃមិត្តស្រីរបស់ប្រុសស្អាត លី មិនហូ កក្រើកសារព័ត៌មានស្ទីលកាន់ដៃមិត្តស្រីរបស់ប្រុសស្អាត លី មិនហូ កក្រើកសារព័ត៌មាន

រូបថតនោះបានបង្ហាញពីសកម្មភាពលោក លី កាន់ជាយអាវមនុស្សស្រីម្នាក់នៅតាមដងផ្លូវ ដែលភាគច្រើនបានសន្និដ្ឋានថា ម្នាក់នោះគឺជាមិត្តស្រីលោក នាង Suzy Bae និង បានចោទសួរថា តើនេះឬជារបៀបកាន់ដៃមិត្តស្រីរបស់លោក លី នោះ ។ ដោយសារតែមានការចោទសួរបែបនេះច្រើន ទើបក្រោយមកការពិតត្រូវបានបង្ហាញ ។ ម្នាក់ស្រីក្នុងរូបថតនោះគឺនាង Jeon Ji Hyun ហើយរូបថតនោះត្រូវគេថត ពេលដែលនាងសម្តែងរួមគ្នានឹងលោក លី ក្នុងរឿង The Legend of the Blue Sea នៅតាមដងផ្លូវក្នុងប្រទេសអេស្ប៉ាញ ។

ស្ទីលកាន់ដៃមិត្តស្រីរបស់ប្រុសស្អាត លី មិនហូ កក្រើកសារព័ត៌មាន

គួរបញ្ជាក់ដែរថា រឿង The Legend of the Blue Sea គឺជារឿងចុងក្រោយសម្រាប់ប្រុសស្អាត លី មិនហូ មុននឹងលោកចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពក្នុងពេលឆាប់ៗនេះ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ស្ទីលកាន់ដៃមិត្តស្រីរបស់ប្រុសស្អាត លី មិនហូ កក្រើកសារព័ត៌មានស្ទីលកាន់ដៃមិត្តស្រីរបស់ប្រុសស្អាត លី មិនហូ កក្រើកសារព័ត៌មាន