ដាក់​វ៉ែនតា​ចោល​នៅ​ក្នុង​សារមន្ទីរ​សោះ​ ស្រាប់​តែ​គេ​ផ្អើល​ថា​ជា​ស្នាដៃ​សិល្បៈ​ឈរ​មើល​ព្រោង​ព្រាត

យុវជនដែលជាសិស្សសាលាពីរនាក់គឺ TJ Khayatan អាយុ ១៧ ឆ្នាំរួមជាមួយនឹងមិត្តរបស់គាត់បានធ្វើឲ្យអ្នកងប់ងុលនឹងស្នាដៃសិល្បៈចាញ់បោកពួកគេដោយមិនដឹងខ្លួន ជាមួយនឹងការដាក់ចោលនូវវ៉ែនតារបស់ខ្លួននៅក្នុងសារមន្ទីរដាក់តាំងស្នាដៃសិល្បៈបែបទំនើបមួយកន្លែងនៅក្នុងទីក្រុង San Francisco ។

យុវជនទាំងពីរបន្ទាប់ដើរទស្សនានៅក្នុងសារមន្ទីរ ពួកគេក៏នឹកឃើញគំនិតក្នុងការលេងសើចដោយដាក់វ៉ែនតារបស់ខ្លួននៅលើកម្រាល ជាប់នឹងជញ្ជាំង បន្ទាប់មកគេក៏ដើរចេញមកក្រៅដើម្បីមើលពីប្រតិកម្មរបស់អ្នកងប់ងុលនឹងស្នាដៃសិល្បៈនៅក្នុងសារមន្ទីរនោះ។

មិនខុសពីការស្មានរបស់ពួកគេមនុស្សជាច្រើនបានឈរមើលវ៉ែនតានោះ ថែមទាំងថតដោយគិតថាវាជាស្នាដៃសិល្បៈទៀតផង។ ក្រោយពីឃើញដូចនេះ Khayatan ក៏បានថតរូបទុក ហើយបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Twitter ទៀតផង។

បន្ទាប់ពីការបង្ហោះរូបនេះ វាត្រូវបានចែករំលែកជិត ៤ម៉ឺនដង ហើយអ្នកលេង អ៊ីនធើណេត ជាច្រើនបានបញ្ចេញមតិថា វាគឺជារឿងដ៏គួរឲ្យអស់សំណើចបំផុត។ ប៉ុន្តែក៏មានអ្នកលេង អ៊ីនធើណេត ម្នាក់បាននិយាយថា “សិល្បៈទាន់សម័យ គឺអ្វីឆ្កួតបំផុត ប៉ុន្តែវាជាវិធីបោកប្រាស់យកលុយពីមនុស្សល្ងង់ដ៏ល្អឥតខ្ចោះ”។

ឆ្លើយតបនឹងមតិមួយនេះ Khayanta បាននិយាយថា “ទោះយ៉ាងណាខ្ញុំក៏នៅតែជាអ្នកគាំទ្រស្នាដៃសិល្បៈទំនើបម្នាក់ដែរ ។ ខ្ញុំទទួលស្គាល់ថាពេលខ្លះ សិល្បៈប្រភេទនេះវាជារឿងគួរឲ្យអស់សំណើច ប៉ុន្តែ វាបានបង្ហាញនូវស្នាដៃ និងគំនិតច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ ជាពិសេសវាបានបង្កប់នូវអត្ថន័យរាប់លាន បើអ្នកយល់ពីវា” ៕

ប្រែសម្រួល ៖ ជលស័យ

  • ដាក់​វ៉ែនតា​ចោល​នៅ​ក្នុង​សារមន្ទីរ​សោះ​ ស្រាប់​តែ​គេ​ផ្អើល​ថា​ជា​ស្នាដៃ​សិល្បៈ​ឈរ​មើល​ព្រោង​ព្រាត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: