Barcelona កំពុង​ត្រៀម​ធ្វើ​ការ​ដេញ​ថ្លៃ​យក​ខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​របស់​ Arsenal ដើម្បី​ជំនួស​កន្លែង​ Dani Alves

ថ្មីៗនេះខ្សែការពារចាស់វស្សារបស់ Barcelona គឺកីឡាករ Dani Alves បានបញ្ជាក់ថាខ្លួននឹងផ្លាស់ទៅលេងនៅក្លឹប Juventus នៅរដូវកាលក្រោយនេះ ដូចនេះហើយបច្ចុប្បន្នក្លឹប Barcelona កំពុងស្វះស្វែងរកកម្លាំងថ្មីដើម្បីជំនួសតំណែងរបស់គេ ។

ដោយយោងតាម The Mirror បានឲ្យដឹងថា Barcelona កំពុងត្រៀមធ្វើការដេញថ្លៃលើខ្សែការពារស្លាបខាងស្ដាំវ័យ២១ឆ្នាំរបស់ក្លឹប Arsenal គឺកីឡាករ Hector Bellerin ដោយពួកគេសង្កេតឃើញថាខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានអភិវឌ្ឍខ្លួនយ៉ាងល្អគួរឲ្យកត់សម្គាល់ជាពិសេសគឺល្បឿននិងតិចនិកលេងរបស់គេតែម្ដង ។

តែយ៉ាងណាស្របនឹងការចង់បានរបស់ Barcelona ក្លឹប Arsenal ឯណោះកំពុងព្យាយាមរក្សាកីឡាករ Bellerin កុំអោយចាកចេញដោយពួកគេគ្រោងផ្ដល់កុងត្រាបន្ថែមដល់រូបគេដលឆ្នាំ២០១៩ តែយ៉ាងណាកុងត្រាថ្មីនេះមិនទាន់សម្រេចនៅឡើយដោយសារតែខ្សែការពាររូបនេះកំពុងជាប់បំពេញកាតព្វជួយជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍ Euro 2016 ក្នុងប្រទេសបារាំង ។

ខាងក្រោមជាវីដេអូនៃការលេងនៅទីលានយ៉ាងល្អរបស់គេ ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Barcelona កំពុង​ត្រៀម​ធ្វើ​ការ​ដេញ​ថ្លៃ​យក​ខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​របស់​ Arsenal ដើម្បី​ជំនួស​កន្លែង​ Dani Alves已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: