ទោះ​មាន​ព្យុះភ្លៀង​ពាក្យសម្តី​ពី​លោក Duterte កងទ័ព​អាមេរិក​-​ហ្វីលីពីន​នៅតែ​ធ្វើ​សមយុទ្ធ​រួមគ្នា​ និពន្ធដោយ : ទេព អ៊ីវិសាល       October-05-2016, 5:24 pm         263

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទោះ​មាន​ព្យុះភ្លៀង​ពាក្យសម្តី​ពី​លោក Duterte កងទ័ព​អាមេរិក​-​ហ្វីលីពីន​នៅតែ​ធ្វើ​សមយុទ្ធ​រួមគ្នា​សមយុទ្ធយោធាហ្វីលីពីន​ អាមេរិក​បើទោះបីជា​រយៈពេល​ចុងក្រោយ​នេះ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ប្រើ​ពាក្យសម្តី​ធ្ងន់​វាយប្រហារ​ដល់​ទំនាក់ទំនង​យោធា​ទ្វេភាគី​អាមេរិក​-​ហ្វីលីពីន ក៏ដោយ កងទ័ព​ទាំងពីរ នៅតែ​អនុវត្តតាម​ផែនការ​ក្នុង​ការធ្វើ​លំ​ហាត់​យោធា​ប្រចាំឆ្នាំ​រួមគ្នា​ដដែល​។

​កងទ័ព​ហ្វីលីពីន និង​កងទ័ព​អាមេរិក នៅ​ថ្ងៃទី​០៤ ខែតុលា​ម្សិលមិញ​នេះ បានចាប់ផ្តើម​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ដែលមាន​ឈ្មោះថា «PHIBLEX33» នៅក្នុង​ទឹកដី​ហ្វីលីពីន​ដើម្បី​ហ្វឹកហ្វឺន និង​បង្កើន​ទាំង​សមត្ថភាព និង​ភាពជិតស្និទ្ធ​រវាង​យោធា​ទាំងពីរ​។ លំ​ហាត់​យោធា​នេះ គឺជា​លំ​ហាត់​យោធា​លើកដំបូង​ហើយ​រវាង​ភាគី​ទាំងពីរ​ក្នុង​រដ្ឋបាល​ថ្មី​ហ្វីលីពីន​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទេ​តេ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៤​ខែកញ្ញា​កន្លងទៅ កងកម្លាំង​ហ្វីលីពីន (AFP) និង​កងទ័ព​ម៉ា​រី​ន​ហ្វីលីពីន បាន​អញ្ជើញ​កងទ័ព​ម៉ា​រី​ន​អាមេរិក​ដើម្បី​ចូលរួម​ក្នុង​លំ​ហាត់​យោធា​ចូល​ចត​របស់​ហ្វីលីពីន ដែល​ត្រូវ​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​១២ ខែតុលា​។ សម្រាប់​ទីតាំង​នៃ​សមយុទ្ធ​នោះ ត្រូវធ្វើឡើង​ច្រើន​កន្លែង​នៃ​ប្រទេស​ហ្វីលីពីន​។​

​សមយុទ្ធ​យោធា PHIBLEX មានការ​ចូលរួម​ពី​កងកម្លាំង​ដែល​កំពុង​បម្រើការ​ប្រមាណ​១៤០០​នាក់ ដែល​បាននិងកំពុង​តែ​ឈរជើង​នៅ កោះ​អុ​គី​ណា​វ៉ា​នៃ​ប្រទេស​ជប៉ុន និង​កងកម្លាំង​របស់​ហ្វីលីពីន​ប្រមាណ​៥០០​នាក់​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​បាន​បន្ថែមថា PHIBLEX ផ្តល់​សារៈសំខាន់​លើ​ការហ្វឹកហ្វឺន​ផ្នែក​ជំនួយ​មនុស្សធម៌​, លំ​ហាត់​ចូល​ចត និង​ការបាញ់​គ្រាប់ផ្លោង​ពិត​ផងដែរ​។​

​តែ​អ្វីដែល​គួរកត់សម្គាល់​នោះ សមយុទ្ធ​យោធា​រួមគ្នា​ប្រចាំ​នៃ​ប្រទេស​ទាំងពីរ កំពុងតែ​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់​សម្រាប់​ពេលអនាគត​។ ហើយ​នោះ ក៏​ព្រោះតែ នៅ​សប្តាហ៍​មុននេះ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានបង្ហាញ​ពី​ចេតនា​របស់​លោ​ក្នុង​ការចង់​ផ្អាក​ឬ​បញ្ចប់​សមយុទ្ធ​យោធា​រួម​ជាមួយនឹង​អាមេរិក ដោយ​លោក អះអាងថា សមយុទ្ធ​យោធា​ឆ្នាំ​២០១៦ អាចជា​សមយុទ្ធ​ចុងក្រោយ​ហើយ​នៃ​ប្រទេស​ទាំងពីរ​៕