ប៉ូលិស​ឃាត់ខ្លួន​យុវជន​៣​នាក់​បន្ទាប់​ពី​ចេញពី​ប្លុក​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក

ប៉ូលិស​ឃាត់ខ្លួន​យុវជន​៣​នាក់​បន្ទាប់​ពី​ចេញពី​ប្លុក​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក



ភ្នំពេញ​: កម្លាំង​ចម្រុះ​រាជធានី បាន​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ក៏​ឃាត់​សាកសួរ​និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់ ហើយ​ក៏​ឃាត់​យក​មក​ប៉ុស្ដិ៍នគរបាលរ​ដ្ឋា​បាល​ទឹកថ្លា​ដើម្បី​សាកសួរ​។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង ១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​ណូ​គារ តាម​បណ្ដោយ​ផ្លូវ​២០០៤ ភូមិ​អូរ​បែក​ក្អម ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ដែល​ឃាត់​ខ្លួ​ប​ទាំង​៣​នាក់ ទី​១.​ឈ្មោះ ឈឹ​ម សុ​ផុ​ន អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ទី​២.​ឈ្មោះ ងួ​ន ស៊ី​ថា អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង ទី​៣.​មានឈ្មោះ ឡុ​ង វិសុទ្ធ ហៅ សាល  អាយុ​២២​ឆ្នាំ​មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​ខាងលើ​កម្លាំង​ចម្រុះ​រាជធានី​បាន​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1K 1277​ចេញ​មក​ពី​ប្លុក​ភូមិ​ត្រពាំង​ឈូក​ដែល​ជា​តំបន់​ចែកចាយ​គ្រឿងញៀន​។​ពេល​នោះ កម្លាំង​សមត្ថកិច្ច​បាន​ដេញ​តាម ហើយ​ឃាត់​ដើម្បី​ឆែកឆេរ ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់ នៅ​លើ​ខ្លួន​យុវជន​ម្នាក់ ក្នុង​ចំណោម​៣​នាក់ យក​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋា​បាល​ទឹកថ្លា ៕