Liverpool ជះ​លុយ​៣៤​លាន​ផោន​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជួយ​ក្រុម​ហើយ​

ក្លឹបហង្សក្រហម Liverpool បានធ្វើការប្រកាសជាផ្លូវការហើយថាក្លឹបរបស់ខ្លួនបានឈានដល់កិច្ចព្រមព្រៀងក្នុងនាំយកខ្សែប្រយុទ្ធចំណូលថ្មីមួយរូបដែលមានឈ្មោះថា Sadio Mane ពីក្លឹប Southampton ហើយ ។

ដោយឡែកសម្រាប់តម្លៃផ្ទេរតាមប្រភពពីក្លឹប Liverpool បានឲ្យដឹងថាចំណាយប្រាក់ចំនួន៣៤លានផោនក្នុងការទិញខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះ ។ ខណៈ Sadio Mane បានសម្រេចចុះកុងត្រារយៈពេល៥ឆ្នាំជាមួយ Liverpool ។

ក្រោយពីការចុះកុងត្រាផ្លូវការកីឡាករ Mane បាននិយាយថា « ថ្ងៃនេះជាពេលថ្ងៃដ៏រីករាយសម្រាប់ខ្ញុំដែលបានចុះកុងត្រាជាមួយក្លឹបដ៏ធំមួយនៅអឺរ៉ុប ជាក្លឹបដែលធ្លាប់ពានរង្វាន់យ៉ាងច្រើន ហើយក៏ជាក្លឹបដែលមានប្រវត្តិសាស្ត្រអស្ចារ្យផងដែរ ដូចនេះពិតជាមានមោទនភាពណាស់សម្រាប់ខ្ញុំ » ។

គួររំលឹកថាកីឡាករ Mane ត្រូវបានក្លឹប Southampton ទិញពីក្លឹប Red Bull Salzburg ក្នុងតម្លៃ ១១.៨លានផោនកាលពីឆ្នាំ២០១៤ យ៉ាងណាក្នុងស្នាក់២ឆ្នាំជាមួយ Sothampton រូបគេបានបង្ហាញខ្លួនក្នុងការវឲប្រកួត Premier League ចំនួន៦៧ហើយក្នុងនោះស៊ុតបញ្ចូលទី២១គ្រាប់ ។ ដោយឡែកសម្រាប់ជម្រើសជាតិសេណហ្គាល់គេបានស៊ុតបញ្ចូលទីចំនួន១០គ្រាប់ក្នុងការបង្ហាញខ្លួន៣៦ប្រកួត ។

សូមបញ្ជាក់ថាកីឡាករ Sadio Mane បានក្លាយជាកីឡាករទី៤ហើយដែលលោក Jurgen Klopp នាំមកកាន់ក្លឹប Liverpool មុនដើមរដូវកាលថ្មីមកដល់នេះ ដោយកីឡាករទាំង៣រូបមុននោះមាន ៖ Marko Grujic ( ខ្សែបម្រើ ) , Joel Matip ( ខ្សែការពារ ) , Loris Karius ( អ្នកចាំទី ) ។

ប្រភព ៖ Skype
ប្រែសម្រួល ៖ វិចទ័រ

  • Liverpool ជះ​លុយ​៣៤​លាន​ផោន​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជួយ​ក្រុម​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: