ប្រភេទ​អាហារ​សំខាន់ៗ ជួយ​ឱ្យ​ស្បែក​អ្នក​ភ្លឺ​ថ្លា និង​សម្រស់​ក្មេង​ជាង​វ័យ

ប្រភេទ​អាហារ​សំខាន់ៗ ជួយ​ឱ្យ​ស្បែក​អ្នក​ភ្លឺ​ថ្លា និង​សម្រស់​ក្មេង​ជាង​វ័យ

ដើម្បីឱ្យស្បែកម៉ត់រលោង មនុស្សម្នាក់ៗតែងតែយកចិត្តទុកដាក់ទៅ លើអាហារដែលពួកគេទទួលទាន។ ការទ ទួលទានអាហារមានតុល្យភាព និងការរំលាយអាហារបានត្រឹមត្រូវអាចជួយឱ្យស្បែកភ្លឺថ្លា។ មនុស្សរាល់គ្នាដឹងហើយថា ទឹកជួយកម្ចាត់ជាតិពុល និងផ្តល់ជាតិសំណើមដល់ស្បែក ប៉ុន្តែក៏នៅមានអាហារសុខភាពផ្សេងទៀតដែលអ្នកត្រូវទទួលទានដើម្បី ឱ្យស្បែកភ្លឺថ្លា។

ប៉េងប៉ោះ៖ វត្តមានរបស់កូឡាសែនក្នុងប៉េងប៉ោះអាចជួយការពារពីបញ្ហាស្បែកយារ ធ្លាក់ និងជាលិកាភ្ជាប់របស់ស្បែក។ ប៉េងប៉ោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងលីកូផេនជួយកម្ចាត់ស្នាមជ្រីវជ្រួញ ស្នាមអុចខ្មៅ ការពារស្បែកពីកាំរស្មីយូវី និងមុន។ អ្នកជំនាញជាច្រើនបានណែនាំឱ្យមនុស្សទទួលទានអាហារប៉េងប៉ោះយ៉ាងតិច ណាស់ឱ្យបាន ២ដងក្នុង ១ថ្ងៃ។

តែបៃតង៖អ្នកជំនាញជាច្រើននិយាយថា ប្រសិនបើមនុស្សម្នាក់ទទួលទានតែបៃតងឱ្យបាន ៣-៥ពែងក្នុង ១ថ្ងៃ វាអាចជួយប្រឆាំងនឹងបញ្ហាស្បែកគ្រប់ប្រភេទ ជួយឱ្យស្បែកភ្លឺថ្លា មានសុខភាពល្អ និងក្មេងជាងវ័យ។

ស៊ុត៖ការទទួលទានស៊ុតធ្វើឱ្យស្បែកភ្លឺថ្លា តឹងណែន ទន់ និងមានជាតិសំណើម។ វត្តមាននៃអាស៊ីតអាមីណូក្នុងស៊ុតអាចជួយជម្រុះកោសិកាចាស់ឱ្យ កោសិកាថ្មីលូតលាស់ ប្រឆាំងនឹងកាំរស្មីយូវី។

អាហារសមុទ្រ៖បរិមាណអូមេហ្គា-៣ខ្ពស់ក្នុងត្រីសមុទ្រ និងអាហារសមុទ្រផ្សេងទៀតនឹងជួយបំបាត់ភាពជ្រីវជ្រួញ ស្នាមរង្វង់ខ្មៅជុំវិញភ្នែក។ អូមេហ្គា-៣នេះក៏ជួយបំបាត់ភាពតានតឹង ហើយអ្នកជំនាញនិយាយថាអ្នកមានបញ្ហាកើតមុន គួរទទួលទានត្រីសមុទ្រឱ្យបានយ៉ាងតិចណាស់ ៤-៥ដងក្នុង ១សប្តាហ៍។

ផ្លែស្ត្របឺរី៖ ផ្លែស្ត្របឺរីមានប្រសិទ្ធិភាពជួយឱ្យស្បែកភ្លឺថ្លា។ វាសម្បូរទៅដោយសារធាតុកូអង់ស៊ីម Q10 ការពារពីបញ្ហាស្បែកខូច ជួយឱ្យសម្រស់ក្មេងជាងវ័យបានយូរ៕

ប្រភព ៖ mungkulkar

  • ប្រភេទ​អាហារ​សំខាន់ៗ ជួយ​ឱ្យ​ស្បែក​អ្នក​ភ្លឺ​ថ្លា និង​សម្រស់​ក្មេង​ជាង​វ័យ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ចំនេះដឹង
Tags: