មាស ថនស្រីណៃ ចាប់ផ្តើមជាថ្មី បន្ទាប់ពីគេងឈឺអស់ជាច្រើនខែ

6 Videos


មាស ថនស្រីណៃ បានខាតបង់ការងាជាច្រើន ប៉ុន្តែពេលនេះ នាងបានប្រកាសថា ខ្លួនបានវិលត្រឡប់មកវិញហើយ ហើយត្រៀមខ្លួនដើម្បីថតរឿងថ្មីៗជាបន្តបន្ទាប់ នាងត្រៀមកើបលុយឡើងវិញ បន្ទាប់ពីអាក់ខាននៅក្នុងវិស័យនេះ អស់រយៈពេលជាងបីខែមកនោះ ។

មាស ថនស្រីណៃ ចាប់ផ្តើមជាថ្មី បន្ទាប់ពីគេងឈឺអស់ជាច្រើនខែ

ក្នុងចន្លោះពេលបីខែ ដែលបាត់មុខ មាស ថនស្រីណៃ ពីពិភពសិល្បៈបានធ្វើឲ្យអ្នកក្នុងនិងក្រៅសិល្បៈជាច្រើនគិតថា នាងបានលួចរៀបការស្ងាត់ៗនិងចាកចេញពីវិស័យនេះទៅសាងជីវិតថ្មីទៅហើយ។ ដោយឡែក ចុងក្រោយនេះ ស្រាប់តែលេចមុខ មាស ថនស្រីណៃ នៅក្នុងកម្មវិធីជាច្រើនជាបន្តបន្ទាប់ ។ មាស ថនស្រីណៃ នៅតែស្រ់ស្អាតគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែសុខភាពរបស់នាង ទើបតែបានធូស្រាល ហើយទើបនាងវិលត្រឡប់មកវិស័យសិល្បៈនេះវិញ ។

មាស ថនស្រីណៃ ចាប់ផ្តើមជាថ្មី បន្ទាប់ពីគេងឈឺអស់ជាច្រើនខែ

ជាមួយនិងការវិលត្រឡប់នេះ មាស ថនស្រីណៃ បានបញ្ជាក់ប្រាប់ថា នាងគ្រោងនឹងថតរឿងដុំនិងរឿងភាគជាបន្តបន្ទាប់ ប៉ុន្តែពេលនេះនាងនៅពុំទាន់បញ្ជាក់ប្រាប់ថាជារឿងអ្វីនោះទេ ពីព្រោះកំពុងចចារអំពីតំលៃខ្លួន។ក្រៅពីត្រៀមខ្លួនទទួលថតរឿងថ្មី មាស ថនស្រីណៃ ក៏បានទទួលថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំៗជាច្រើនទៀត។ហើយនៅពេល ឆាប់ៗខាងមុខនេះ នាងនឹងធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ លើរូបនាងខ្លាំងឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់ពេលជាងបីខែមកនោះ ។

មាស ថនស្រីណៃ ចាប់ផ្តើមជាថ្មី បន្ទាប់ពីគេងឈឺអស់ជាច្រើនខែ

ចំណែកតំលៃខ្លួនវិញ មាស ថនស្រីណៃ គឺជាតារាស្រីមួយរូប ដែលមានហាងឆេងគួរសម បើទោះបីជានាងមិនសូវលេចមុខខ្លាំង នៅក្នុងអាជីពសម្តែង ប៉ុន្តែរាល់ភាពយន្ត ដែលនាងទទួលថត គឺពិតជាមិនធម្មតា។ សូម្បីតែរឿងដែលនាងត្រៀមនឹងថតក្នុងពេលឆាប់ៗនេះ ក៏ទទួលបានតំលៃខ្លួនខ្ពស់ហួសពីការរំពឹងទុកដែរ ។

មាស ថនស្រីណៃ ចាប់ផ្តើមជាថ្មី បន្ទាប់ពីគេងឈឺអស់ជាច្រើនខែ

គួរបញ្ជាក់ផងដែរថា មាស ថនស្រីណៃ ចាប់ផ្តើមល្បីល្បាញ បន្ទាប់ពីមានវត្តមាននៅក្នុងរឿង «សង្គ្រាមបងប្អូន »ដែលនាងសម្តែងជាបុរសរូបសង្ហារជនជាតិហ្វីលីពីន និងចុងក្រោយនៅក្នុងរឿង « អត់ខ្វល់សំខាន់អូនស្អាត » ដែលនាងសម្តែងជាតួអង្គ ស្រីស្រលាញ់ស្រីដូចគ្នា ៕ អាលីណា

មាស ថនស្រីណៃ ចាប់ផ្តើមជាថ្មី បន្ទាប់ពីគេងឈឺអស់ជាច្រើនខែមាស ថនស្រីណៃ ចាប់ផ្តើមជាថ្មី បន្ទាប់ពីគេងឈឺអស់ជាច្រើនខែមាស ថនស្រីណៃ ចាប់ផ្តើមជាថ្មី បន្ទាប់ពីគេងឈឺអស់ជាច្រើនខែ