លី ច័ន្ទសីហា បង្ហាញភាពផ្អែមល្ហែមមិនចាញ់ប្តីប្រពន្ធ តារាសម្តែង គង់ ច័ន្ទស្រីមុំ!

6 Videos


ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្តែង លី ច័ន្ទសីហា កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគូដណ្តឹង មិនចាញ់ប្តីប្រពន្ធតារាសម្តែង គង់ ច័ន្ទស្រីមុំនិងលោក គឹម សីហាឡើយ ។ ក្នុងនោះក៏មានការសរសើរថា លី ច័ន្ទសីហា ពិតជាមានសំណាងដែលមានគូដណ្តឹងចេះថ្នាក់ថ្នមនិងយល់ចិត្ត ។

លី ច័ន្ទសីហា បង្ហាញភាពផ្អែមល្ហែមមិនចាញ់ប្តីប្រពន្ធ តារាសម្តែង គង់ ច័ន្ទស្រីមុំ!

នៅសល់ប្រមាណជា៥ខែទៀត ដែលតារាសម្តែងសម្បុរស្រអែមស្រស់ លី ច័ន្ទសីហា ត្រូវបញ្ចប់ភាព នៅលីវ ។ អ្វីដែលកត់សំគាល់នោះ ទោះបីជាមិនទាន់រៀបការ តែគូដណ្តឹងមួយគូរនេះ តែងតែចំណាយពេលដើរកំសាន្ត ជាមួយគ្នាមិនថា ក្នុងនិងក្រៅប្រទេសនោះទេ ។

លី ច័ន្ទសីហា បង្ហាញភាពផ្អែមល្ហែមមិនចាញ់ប្តីប្រពន្ធ តារាសម្តែង គង់ ច័ន្ទស្រីមុំ!

កាលពីពេលថ្មីៗនេះគេបានឃើញគូដណ្តឹងរបស់ លី ច័ន្ទសីហា សុខចិត្ត ឈរផ្លុំសក់អោយ នាង ដោយទឹកមុខញញឹម។រូបភាពនេះ គេធ្លាប់តែឃើញ ស្វាមីរបស់ គង់ ច័ន្ទស្រីមុំ បាន ធ្វើចំពោះភរិយាសំណព្វចិត្តរបស់ខ្លួន។អ្នកដែលបានឃើញរូបភាពនេះបានលួចច្រណែននិងសំណាងរបស់ លី ច័ន្ទសីហា ដែលមានគូដណ្តឹងនិងជាស្វាមីល្អ ចេះយល់ចិត្តភរិយាបែបនេះ ។

លី ច័ន្ទសីហា បង្ហាញភាពផ្អែមល្ហែមមិនចាញ់ប្តីប្រពន្ធ តារាសម្តែង គង់ ច័ន្ទស្រីមុំ!

បន្ទាប់ពីផ្អាកការងារសិល្បៈមួយរយៈមក លី ច័ន្ទសីហា បានបង្ហាញមុខជាលើកដំបូងក្នុងរឿង ភាគ បុរាណ «ចាប៉ីនាគត្រាច់ចរ» ដោយមានរូបនាងនិងពៅ លីដា ជាតួឯកស្រី ។ ក្រៅពីនេះនាងក៏បានបង្ហាញមុខនៅ ក្នុងចម្រៀងខារ៉ាអូខេនិងស្ប៉តពាណិជ្ជកម្មនានាផងដែរ ៕ ចេនី

លី ច័ន្ទសីហា បង្ហាញភាពផ្អែមល្ហែមមិនចាញ់ប្តីប្រពន្ធ តារាសម្តែង គង់ ច័ន្ទស្រីមុំ!

លី ច័ន្ទសីហា បង្ហាញភាពផ្អែមល្ហែមមិនចាញ់ប្តីប្រពន្ធ តារាសម្តែង គង់ ច័ន្ទស្រីមុំ!លី ច័ន្ទសីហា បង្ហាញភាពផ្អែមល្ហែមមិនចាញ់ប្តីប្រពន្ធ តារាសម្តែង គង់ ច័ន្ទស្រីមុំ!លី ច័ន្ទសីហា បង្ហាញភាពផ្អែមល្ហែមមិនចាញ់ប្តីប្រពន្ធ តារាសម្តែង គង់ ច័ន្ទស្រីមុំ!