ខោ​ខ្លី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​គ្មាន​កូន​​បុរស​ដោយសារ​វិទ្យុសកម្ម​ពី​ទូរសព្ទ​​ចេញ​លក់​ហើយ

ក្រោយ​ពី​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​​រលក​វិទ្យុសកម្ម​ដែល​សាយ​ភាយ​ចេញ​ពី​ទូរសព្ទ​អាច​ប៉ះ​ពាល់​ទៅ​ដល់​ចំនួន​នៃ​មេ​ជីវិត ដែល​អាច​បណ្ដាល​ឲ្យ​បុរស​មិន​អាច​មាន​កូន​បាន (អារ) ក្រុម​និស្សិត​និង​សាស្ត្រាចារ្យ​មួយ​ក្រុម​​​​ក៏​បាន​បង្កើត​នូវ​ខោ​ខ្លី​មួយ​ប្រភេទ​ដែល​អាច​កាត់​​បន្ថយ​គ្រោះ​ថ្នាក់​នេះ​បាន។

លោក​ Peter Pau សាស្ត្រាចារ្យ​ផ្នែក​ ហ្វ្រេកង់​កម្រិត​ខ្ពស់ និង​បច្ចេកវិទ្យា​រលក​សញ្ញា បាន​ប្រាប់​ឲ្យ​ដឹង​ថា ខោ​ខ្លី​ប្រភេទ​នេះ​បាន​បំពាក់​ផលិត​ឡើង​ដោយ​លាយ​បញ្ចូល​នូវ​សារធាតុ​ប្រាក់​ ហើយ​វា​ត្រូវ​បាន​កែ​ច្នៃ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្លៀក​ផង​ដែរ។ ខោ​ខ្លី​នេះ​មាន​ផល​ប្រយោជន៍​ក្នុង​ការ​ ការពារ​មេ​ជីវិត ពី​ការ​បំផ្លាញ​នៃ​វិទ្យុសកម្ម​ដែល​បញ្ចេញ​ដោយ​ទូរសព្ទ​ពេល​អ្នក​ដាក់​ចូល​ក្នុង​ហោប៉ៅ។

បើ​តាម​ប្រភព​ពី​ បាន​ឲ្យ​ដឹង​ថា​ខោខ្លី​ប្រភេទ​នេះ​នឹង​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុង​តម្លៃ​ប្រហែល​ជា 32 ដុល្លារ​ក្នុង​មួយ​ប្រអប់ ប៉ុន្តែ​សម្រាប់​កម្ពុជា​ប្រហែល​ជា​មិន​ទាន់​មាន​លក់​នៅ​ឡើយ​ទេ៕​​​​

ប្រែសម្រួល ៖ ជលស័យ

  • ខោ​ខ្លី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​គ្មាន​កូន​​បុរស​ដោយសារ​វិទ្យុសកម្ម​ពី​ទូរសព្ទ​​ចេញ​លក់​ហើយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: