ស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ ដឹង​អត់​ ថា​ខ្លួន​​ឯង​​ប្រឈម​នឹង​​បញ្ហា​សុខភាព​ផ្លូវចិត្ត​?

ប្រភពរូបថត parish-without-borders

នៅ​ភ្នំពេញ និយាយ​ដល់​រឿង​​ “​ស្ទះផ្លូវ” ហាក់​ទៅ​ជា​ទម្លាប់ ដែល​តែង​កើត​មាន​​ជា​ប្រក្រតី​ពេល​ធ្វើ​ដំណើរ​ទៅ​ហើយ។ មិនថា ពេល​ព្រឹក ថ្ងៃត្រង់ រសៀល ល្ងាច ឬ​ដល់​យប់ កង់ ម៉ូតូ ឡាន នៅ​កកកុញ ស្អេកស្កះ រោទ៍​ម៉ាស៊ីន​ចោល តែ​ហាក់​ទៅមុខ​មិន​រួច ព្រោះ​មាន​អ្នក​ប្រជ្រៀត ខាង​មុខ​ខាង​ក្រោយ ​និង​អ្នក​​មក​​ពី​ខាង​ៗ។ អាច​និយាយ​បាន​ថា បើ​សិន​ជា​គេច​មិន​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​បាន​ នោះ​អាច​នឹង​មិន​បាច់​ពិបាក តឹងចិត្ត ចំណាយ​ពេល​រាប់​ម៉ោង​លើ​ដង​វិថី ដោយ​សារ​រឿង​​ផ្លូវ​ស្ទះ​បែប​នេះ​ទេ។

ជារឿយៗ យើង​អាច​ជួប​បញ្ហា​ស្មុគស្មាញ រឿង​យឺតយ៉ាវ ការងារ ខក​ម៉ោង​ចូល​រៀន អាក់ខាន​ការ​ណាត់ ដោយ​មូលហេតុ​ចរាចរណ៍​កក​ណែន​នេះ តែ​ស្របគ្នា​នេះ​លោកអ្នក​ក៏​​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព មួយ​ចំនួន​ទាំង​ពុំ​ដឹងខ្លួន​ទៀត​ផង។ ខាងក្រោម នេះ​ជា​បញ្ហា​ប្រឈម​មួយ​​ទាក់​ទង​នឹង​សុខភាព​ផ្លូវចិត្ត​ ដែល​ត្រូវ​បាន​សិក្សា​ដោយ​​ក្រុម​ការងារ​សុខភាព​សុខភាព​សាធារណៈ៖

ស្ត្រេស (Stress) :

យោង​តាម​របាយកាណ៍​របស់​ CNN អំពី​ ការ​សិក្សា​របស់​​សាកលវិទ្យាល័យ​ Washinton នាឆ្នាំ​២០១២ បាន​បញ្ជាក់ថា ការធ្វើដំណើរ​ ចំណាយ​ពេល​យូរ​ពេក ធ្វើ​ឲ្យ​ខាត​ដល់​ម៉ោង​ហាត់​កីឡា​ដើម្បី​សុខភាព​។ ជា​ការ​ពិត​ណាស់ កាលណា​យើង​ចំណាយ​ ពេល​បើកបរ​ទាំង​មាន​ការ​ ​កក​ស្ទះ​ចរាចរណ៍​យូរ​រាប់ម៉ោង នោះ​យើង​នឹង​បាត់​បង​អារម្មណ៍ ស្មារតី និង​កម្លាំង​កំហែង​សម្រាប់​ហាត់​ប្រាណ​ហើយ។

ឥរិយាបថ​បែប​នេះ អាច​នាំ​មក​ឲ្យ​យើង​វិញ​នូវ ការ​ឡើង​ទម្ងន់ ខូច​រាងរៅ និង​ឡើង​សម្ពាធ​ឈាម​ ហើយ​វិបត្តិ​ទាំងនេះ ​នាំ​​យើង​ទៅ​រក ជម្ងឺ​បេះដូង ទឹកនោមផ្អែម​ និង​ជម្ងឺ​មហារីក​មួយ​ចំនួន បាន​ទៀត​ផង។ ការ​សិក្សា​ក៏បាន​បញ្ជាក់​ដែរថា “​ ចំណាយ​ពេល​រាល់​ថ្ងៃ​ ក្នុង​ការ​ស្ទះផ្លូវ អាច​នាំ​ឲ្យ​មាន​ជម្ងឺ​ស្ត្រេស​រ៉ាំ​រ៉ៃ​”​។

មូលហេតុ​ចម្បង​នៃ​ការ​ស្ត្រេស​​បែប​នេះគឺ ការ​ខ្វះ​ភាព​អត់ធ្មត់​ ដែល​ចំណុច​នេះ​ហើយ​​ ញ៉ាំង​ឲ្យ​មាន​ ភាព​ថប់អារម្មណ៍​ តានតឹង ពោរពេញ​ដោយ​កំហឹង។

បើ​តាម​អ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា បាន​លើក​ឡើងថា ជម្ងឺ​ស្ត្រេស​ អាច​បណ្ដាល​​ឲ្យ​អ្នក​ជម្ងឺ​​ ​មាន​អាការៈ​បាក់​ទឹកចិត្ត ស្រងេះស្រងោច ព្រមទាំង​ងាយ​កើត​ជម្ងឺ​ផ្សេងៗ​ទៀត​ផង។

ខេមបូមេក សូម​លើក​ទឹកចិត្ត​ប្រិយ​មិត្ត​ទាំងអស់ ឲ្យ​មាន​ចិត្ត​អធ្យាស្រ័យ​ យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក រាល់​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ដោយ​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់​ចរាចរណ៍ ដើម្បី​សេចក្ដី​ថ្លៃថ្នូរ សុវត្ថិភាព និង​សុខភាព​ របស់​​យើង​ទាំងអស់​គ្នា៕

ដោយ៖ NEA
ឯកសារយោង៖ GMAnetwork​​​​​​​​​​​​​​​

  • ស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ ដឹង​អត់​ ថា​ខ្លួន​​ឯង​​ប្រឈម​នឹង​​បញ្ហា​សុខភាព​ផ្លូវចិត្ត​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: