CSX រៀបចំ​ការប្រកួត​ជួញដូរ​ភាគហ៊ុន លើ​ទីផ្សារ​ជាក់ស្ដែង និពន្ធដោយ : ថ្មីៗ       October-05-2016, 7:43 pm         201

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132CSX រៀបចំ​ការប្រកួត​ជួញដូរ​ភាគហ៊ុន លើ​ទីផ្សារ​ជាក់ស្ដែងក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា(CSX) នឹង​រៀបចំ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​នៅក្នុង​ទីផ្សារ​ជាក់ស្ដែង​ជា​លើកដំបូង ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ការជួញដូរ​មូល​ប​ត្រ​ដល់​សាធារណជន និង​ជំរុញ​សកម្ម​ជួញដូរ​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​បច្ចុប្បន្ន។

សេចក្ដីជូនដំណឹង​រប​ស់ CSX ឲ្យ​ដឹងថា ការប្រកួត​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២១ខែវិច្ឆិកា​ឆ្នាំ២០១៦ ដល់​ថ្ងៃទី១៦ខែមករា​ឆ្នាំ២០១៧ ជាមួយ​ទុនដើម​គ្រា​ចំនួន ៤០ម៉ឺន​រៀល។ CSX នឹង​ទូទាត់​សំណង​ទៅវិញ ដោយ​ធៀប​នឹង​ទឹកប្រាក់ ៤០ម៉ឺន​រៀល ចំពោះ​ការ​ខាត​ក្នុង​ការជួញដូរ។

ជ័យលាភី​ពីររូប ដែល​ត្រូវបាន​ជ្រើស​ចេញពី​កម្មវិធី​នេះ នឹង​ទទួលបាន​ថវិកា ៨លាន​រៀល។ ការចុះឈ្មោះ​ចូលរួម​ប្រកួត​ចំពោះ​សាធារណជន​ទូទៅ នឹងត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី១ខែតុលា ដល់​ថ្ងៃទី១១ខែវិច្ឆិកា។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ៕