Arsenal ធ្លាក់​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣​ក្រោយ​ចាញ់​ Chelsea យប់​មិញ​

ក្លឹប​កាំភ្លើងធំ​ Arsenal បាន​ធ្លាក់​ចេញ​ពី​ចំណាត់​ថ្នាក់​កំពូល​តារាង​ English Premier League ក្រោយ​បរាជ័យ​ដោយ​លទ្ធផល​០​ទល់​នឹង​១​ក្រោម​ដៃ​តោ​ខៀវ​ Chelsea ។

ដោយ​ក្នុង​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​ត្រឹម​តែ​១៨​នាទី​ខ្សែ​ការពារ​មួយ​រូប​របស់​ Arsenal គឺ​កីឡាករ​ Per Metersacker ត្រូវ​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ ក្រោយ​មក​នៅ​នាទី​២២​ក្លឹប​ Arsenal ក៏​សម្រេច​ចិត្ត​ប្ដូរ​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​គឺ​កីឡាករ​ Olivier Giroud ចេញ​ដើម្បី​ដាក់​ខ្សែ​ការពារ​មួយ​រូប​គឺ​កីឡាករ​ Gabriel មក​ជំនួស​វិញ​ តែ​ក្រោយ​ពី​ការ​ប្ដូរ​ត្រឹម​មួយ​នាទី​ប៉ុណ្ណោះ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Chelsea កីឡាករ​ Diego Costa បាន​ស៊ុត​បំប៉ោង​សំណាញ់​ទៅ​ក្លឹប​ Arsenal បាន​ដោយ​ជោគជ័យ​ ។

គួរ​បញ្ជាក់​ថា​ក្រោយ​បរាជ័យ​នេះ​ធ្វើ​ Arsenal ធ្លាក់​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ដោយ​មាន​៤៤​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​លេខ​២​ Man City និង​ក្រុម​កំពូល​តារាង​ Leicester City ។

អត្ថបទ ៖ វិចទ័រ

  • Arsenal ធ្លាក់​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣​ក្រោយ​ចាញ់​ Chelsea យប់​មិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: