ឆៃលី ដាឡែន ត្រៀមទៅចោលស្វាមីម្តងទៀត

6 Videos


កន្លងមក ឆៃលី ដាឡែន បានបែកពីស្វាមីជាងកន្លះឆ្នាំ បន្ទាប់ពីនាងជាប់សម្តែងនៅអាមេរិក ពេលត្រឡប់មកវិញ នាងប្រាប់ថា នាងនឹងមិនទទួលការចេញទៅសម្តែងនៅក្រៅប្រទេសទៀតទេ ពីព្រោះនាងត្រៀមខ្លួនដើម្បីយកកូន។ ដោយឡែកនៅចុងខែតុលា ឆ្នាំ ២០១៦ នេះ នាងបែរជាមានគម្រោងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីទៅវិញ តែលើកនេះ ឆៃលី ដាឡែន ទៅចោលស្វាមី ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។

ឆៃលី ដាឡែន ត្រៀមទៅចោលស្វាមីម្តងទៀត

នៅមិនទាន់ដឹងថា ឆៃលី ដាឡែន និង ត្រូវឡើងយន្តហោះនៅថ្ងៃណាឲ្យពិតប្រាកដនោះទេ ប៉ុន្តែនាងត្រូវចេញទៅសម្តែងនៅប្រទសអូស្ត្រាលី ក្នុងទីក្រុង មែលប៊ននៅថ្ងៃទី  ២២ ខែតុលា ឆ្នាំ ២០១៦ រួមជាមួយមិត្តភក្តិសិល្បៈមួយចំនួនទៀត ។ ឆៃលី ដាឡែន សូមឲ្យបងប្អូនខ្មែរ ដែលរស់នៅទីនោះជួយគាំទ្រសិល្បករ សិល្បការីនីខ្មែរផង ។

ឆៃលី ដាឡែន ត្រៀមទៅចោលស្វាមីម្តងទៀត

កាលពីត្រឡប់មកពីសម្តែងនៅសហរដ្ឋអាមេរិកវិញ ឆៃលី ដាឡែន បានប្រាប់ថា នាងសុំសម្រាក មិនទទួលការចេញទៅសម្តែងនៅក្រៅប្រទេសទៀតទេ ព្រោះនាងចង់ចំណាយពេលវេលានៅក្នុងស្រុកខ្មែរច្រើនជាង ណាមួយនាងមានគម្រោងនឹងយកបុត្រផងដែរ ។

ឆៃលី ដាឡែន ត្រៀមទៅចោលស្វាមីម្តងទៀត

ឆៃលី ដាឡែន ទៅចោលស្វាមីលើកនេះ គឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះហើយទើបនាងទទួលយកការសម្តែងនេះ ចំណែកស្វាមីរបស់នាង ក៏មិនបានហាមឃាត់អ្វីដែរ សំខាន់ឲ្យតែនាងសប្បាយចិត្ត ។ ឆៃលី ដាឡែន កំពុងព្រួយបារម្ភពីបញ្ហាឡើងទម្ងន់ច្រើនហួសកំណត់ រហូតធ្វើឲ្យនាងព្យាយាមហាត់ប្រាណ ដើម្បីឲ្យរាងស្រលូនជាងមុន ៕ អាលីណា

ឆៃលី ដាឡែន ត្រៀមទៅចោលស្វាមីម្តងទៀតឆៃលី ដាឡែន ត្រៀមទៅចោលស្វាមីម្តងទៀតឆៃលី ដាឡែន ត្រៀមទៅចោលស្វាមីម្តងទៀតឆៃលី ដាឡែន ត្រៀមទៅចោលស្វាមីម្តងទៀតឆៃលី ដាឡែន ត្រៀមទៅចោលស្វាមីម្តងទៀត