តារា​ជើង​ស៊ុត​សញ្ជាតិ​អាហ្សង់ទីន​មួយ​រូប​បង្ហើប​ថា​ចង់​ទៅ​លេង​ Liverpool ព្រោះ​គ្រូ​បង្វឹក​រូប​នេះ​

ថ្មីៗនេះខ្សែប្រយុទ្ធវ័យ២៨ឆ្នាំសញ្ជាតិអាហ្សង់ទីនគឺកីឡាករ Gonzalo Hiquain ដែលបច្ចុប្បន្នលេងនៅក្លឹប Napoli បានបង្ហើបឲ្យដឹងថាខ្លួនចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ Liverpool ។

ដោយយោងតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងខ្សែប្រយុទ្ធដែលទើបបំបែកកំណត់ត្រាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងមួយរដូវកាលនៅ Serie A ( ៣៦គ្រាប់ ) បានបង្ហើបថារូបគេមានការចាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League ហើយក្លឹបដែលគេចង់ទៅគឺ Liverpool បើទោះដឹងថាក្លឹបនោះមិនបានលេងពានរង្វាន់ទ្វីបអឺរ៉ុបក៏ដោយចុះ ព្រោះគេពេញចិត្តរបៀបដឹកនាំរបស់គ្រូបង្វឹក Liverpool គឺលោក Jurgen Klopp ហើយចង់ទទួលបានបទពិសោធន៍ថ្មីធ្វើក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ចាតិអាល្លឺម៉ង់រូបនោះ ។

ជាការពិតនេះអាចជាដំណឹងល្អសម្រាប់ Liverpool ព្រោះបច្ចុប្បន្នក្លឹប Liverpool កំពុងមានបញ្ហាត្រង់តំបន់ខ្សែប្រយុទ្ធស្រាប់ដោយសារកីឡាករ Cristian Benteke ធ្វើមិនបានល្អសោះ ខណៈ Daniel Sturridge រងរបួសជាញឺកញាប់ផងដែរ ។ តែយ៉ាងណាចំពោះតម្លៃ Hiquain គឺអាចនិយាយបានខ្ពស់គួរសមដោយតាមការសន្និដ្ឋានកីឡាករ Hiquain អាចមានតម្លៃប្រមាណជា៧២លានផោន ( ១០៥លានដុល្លារ ) ។

គួររំលឹកថាកីឡាករ Hiquain បានផ្លាស់ពីក្លឹប Real Madrid ទៅចូលរួមជាមួយ Napoli ក្នុងឆ្នាំ២០១៣ក្នុងតម្លៃខ្លួន៣៤.៥លានផោន ។ ហើយតាំងពីចូលរួមជាមួយ Napoli មកខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីសរុបចំនួន៩១គ្រាប់ក្នុងការបង្ហាញខ្លួន១៤៦ប្រកួត ។ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ន Hiquain ក៏ស្ថិតក្នុងក្រសែភ្នែករបស់ក្លឹបធំៗនៅអង់គ្លេសផ្សេងទៀតផងដែរ ដែលមានដូចជា Man Utd , Chelsea ក៏ដូចជា Arsenal ផងដែរ ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • តារា​ជើង​ស៊ុត​សញ្ជាតិ​អាហ្សង់ទីន​មួយ​រូប​បង្ហើប​ថា​ចង់​ទៅ​លេង​ Liverpool ព្រោះ​គ្រូ​បង្វឹក​រូប​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: