ធនាគារពិភពលោក​ប​ង្ហា​ញក​ត្តា៣យ៉ាង ដែល​អាច​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ចកម្ពុជា និពន្ធដោយ : ខន ចំប៉ា       October-05-2016, 9:12 pm         4

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ធនាគារពិភពលោក​ប​ង្ហា​ញក​ត្តា៣យ៉ាង ដែល​អាច​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ចកម្ពុជាធនាគារពិភពលោក ធនាគារពិភពលោក បាន​ប៉ាន់​ស្មានថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ឡើងដល់ ៧ ភាគរយ​សម្រាប់​ឆ្នាំ២០១៦នេះ ខណៈ​នៅ​ឆ្នាំ២០១៧ និង២០១៨ កំណើនសេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​ត្រឹម៦.៩ភាគរយ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ធនាគារពិភពលោក បានបង្ហាញ​កត្តា៣យ៉ាង ដែល​អាច​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ចកម្ពុជា ដែល​ក្នុងនោះ​រួមមាន ការបោះឆ្នោត​នៅពេល​ខាងមុខ ការធ្លាក់ចុះ​នៃ​អត្រា​ការប្រាក់​ដុល្លារ និង​ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក។

ធនាគារពិភពលោក បាន​ប៉ាន់​ស្មានថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ឡើងដល់ ៧ ភាគរយ​សម្រាប់​ឆ្នាំ២០១៦នេះ។ កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់​នេះ គឺ​ដោយសារ​កំណើន​នៃ​ការនាំចេញ និង​ការវិនិយោគ​លើ​វិស័យ​សំណង់។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃទី៤ ខែតុលា​ឆ្នាំ២០១៦។

របាយការណ៍​របស់​ធ​នាគារ​ពិភពលោក បាន​ឲ្យ​ដឹងថា ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០១៦ ការនាំចេញ​សម្លៀកបំពាក់​កើនឡើង​យ៉ាងខ្លាំង​ក្នុង​កម្រិត១០.៥ ភាគរយ គិត​ជា​ទឹកប្រាក់ ធៀប​នឹង ៧.៨ ភាគរយ​ឆ្នាំមុន ក្នុង​រយៈពេល​ដូចគ្នា។ ការវិនិយោគ​លើ​វិស័យ​សំណង់​នៅតែ​បន្ត​មាន ជាមួយនឹង​ការអនុម័ត​លើ​គម្រោង​ដែល​ទឹកប្រាក់៦.៨ ពាន់​លាន​ដុល្លារ ហើយ​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០១៦ ធៀប​នឹង​ឆ្នាំមុន។ ជាមួយគ្នានេះ ការប្រមូល​ចំណូល​របស់​រដ្ឋាភិបាល ក៏បាន​កើន​ដល់ ១៨.៥ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ២០១៥ ធៀប​នឹង ១៨.១% នៅ​ឆ្នាំ២០១៤ ។ 

ធនាគារពិភពលោក ក៏បាន​ព្យាករណ៍​ទុក​ដែរ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ត្រឹម ៦.៩ភាគរយ នៅ​រយៈពេល២ឆ្នាំ​ខាងមុខ ដោយសារ​ការនាំចេញ​សំណង់ និង​ការចំណាយ​ប្រើប្រាស់​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​អត្រា​កំ​ណើ​នេះ ធ្លាក់ចុះ០.១ ភាគរយ ធៀប​នឹង​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ២០១៦នេះ។ 

តែ​យ៉ាងណាក៏ដោយ ស្ថាប័ន​មួយ​នេះ ក៏បាន​បង្ហាញ​ពី​ទឡ្ហីករណ៍​ចំនួន ៣ ដែល​អាច​បង្ក​ហានិភ័យ​ដល់​សេដ្ឋកិច្ចកម្ពុជា។ ទឡ្ហីករណ៍​ទាំង៣ គឺ​ការបោះឆ្នោត​នៅពេល​ខាងមុខ ការធ្លាក់ចុះ​នៃ​អត្រា​ការប្រាក់​ដុល្លារ និង​ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក។

នៅ​ចំពោះមុខ​បញ្ហា​ទាំងនេះ ធនាគារពិភពលោក បានបង្ហាញ​ពី​គន្លឹះ និង​ជម្រើស​គោលនយោបាយ​សំខាន់ ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​រួមមាន​ជាអាទិ៍ ការបង្កើត​ភាព​ប្រកួតប្រជែង ក្នុង​វិស័យ​វាយ​ន​ភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ និង​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ៕