នេះ​ជា​លទ្ធផល​ជប់​ខ្យល់​ហួស​ហេតុ​ពេក អ្នក​ទាំង​អស់​គ្នា​គួរ​ប្រុង​ប្រយ័ត្ន !

បន្ទាប់ពីការជប់ខ្យល់ស្ទើរតែរៀងរាល់ថ្ងៃពេញមួយខែ បុរសអាយុ ៦៣ ឆ្នាំរស់នៅក្នុងខេត្ត Sichuan ប្រទេសចិនម្នាក់បានទទួលរងនូវផលប៉ះពាល់ស្បែកយ៉ាងធ្ងន់ធ្ងរ ដែលខ្នងរបស់គាត់បានបន្សល់នូវស្នាមខ្លោច ខ្មៅ ចំនួន ៧ កន្លែង មើលទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់។

បើយោងទៅតាមចុះផ្សាយរបស់ បានឲ្យដឹងថា បុរសចំណាស់ម្នាក់នេះតែងតែទៅកាន់កន្លែងម៉ាស្សា កោស ជប់ ដើម្បីធ្វើការជប់ខ្យល់ស្ទើរតែរៀងរាល់ថ្ងៃ ដោយសារគាត់មានអារម្មណ៍ថាមិនសូវស្រួលខ្លួន។ មួយខែក្រោយមកនៅយប់ថ្ងៃចន្ទ កន្លងទៅនេះ ពេលគាត់កំពុងតែដើរស្រាប់តែគាត់មានអារម្មណ៍ថាកាន់តែពិបាកក្នុងខ្លួនជាងមុន ហើយគាត់ក៏សម្រេចចិត្តទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។

ពេលទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតក៏ចាប់ផ្ដើមពិនិត្យសុខភាពរបស់គាត់ ក្រោយមកក៏បានរកឃើញថា គាត់មានសីតុណ្ហភាពក្នុងខ្លួនរហូតទៅដល់ ៣៩,៧ អង្សា។ បន្ទាប់មកគាត់ក៏បានត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យធំ ដោយសារសីតុណ្ហភាពក្នុងខ្លួនរបស់គាត់ឡើងខ្លាំងពេក។ នៅពេលទៅដល់ពេទ្យធំ វេជ្ជបណ្ឌិតក៏បានពិនិត្យឃើញស្នាមខ្មៅ ៧ ដុំដែលបន្សល់ដោយការជប់ខ្យល់។ វេជ្ជបណ្ឌិតបាននិយាយថា បើសិនជាគាត់មកកាន់មន្ទីរពេទ្យយឺតជាងនេះបន្តិច គាត់ប្រហែលជាអាចនឹងបាត់បង់ជីវិតដោយសារជាតិពុលនៅក្នុងឈាមរីករាលដាលពេញរាងកាយ។

នេះជាសារដាស់តឿនមួយទៅដល់អ្នកដែលចូលចិត្តជប់ខ្យល់ឲ្យមានការប្រុងប្រយ័ត្ន ក៏ដូចជាកុំប្រើប្រាស់វិធីនេះញឹកញាប់ពេកជៀសវាងជួបបញ្ហាដូចជាបុរសម្នាក់នេះ៕

  • នេះ​ជា​លទ្ធផល​ជប់​ខ្យល់​ហួស​ហេតុ​ពេក អ្នក​ទាំង​អស់​គ្នា​គួរ​ប្រុង​ប្រយ័ត្ន !已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: