ADB គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ជាង ១​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា និពន្ធដោយ : ញ៉ុង​ ហេង       October-05-2016, 9:19 pm         568

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ADB គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ជាង ១​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB) គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ប្រមាណ ១,០៩​ពាន់​លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង និង​កម្មវិធី​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅក្នុង​វេទិកា​ពិភាក្សា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង ADB សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា នាឱកាស​អបអរសាទ​រ​ខួប​ឆ្នាំ​ទី​៥០ នៃ​ការបង្កើត​ធនាគារ​មួយ​នេះ​។ វេទិកា​នេះ​បាន​ប្រព្រឹត្តទៅ​ថ្ងៃទី​៥​ខែតុលា​នេះ​។​
 
សូមស្ដាប់​​ប្រសាសន៍​​លោក អូន ព័ន្ធមុនីរ័ត្ន ​​ខាងក្រោមនេះ៖

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  ឲ្យ​ដឹងថា ហិរញ្ញប្បទាន​របស់ ADB នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់​ក្នុងការ​វិនិយោគ​លើ​វិស័យ​សាធារណៈ ដូចជា វិស័យ​កសិកម្ម ធនធានធម្មជាតិ អភិវឌ្ឍន៍ជនបទ អប់រំ ដឹកជញ្ជូន ទឹកស្អាត ហេ​ដ្ឋា​រ​ច​សម្ព័ន្ធ​រូបវ័ន្ត សេវាកម្ម​ក្នុង​ទីក្រុង ការគ្រប់គ្រង​វិស័យ​សាធារណៈ  វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ផ្សេងៗ​ទៀត​។ លោក​បញ្ជាក់ថា ក្នុងចំណោម​ហិរញ្ញប្បទាន​ទាំងនេះ ថវិកា​ចំនួន ៨៧២​លាន​ដុល្លារ គឺជា​ឥណទាន​សម្បទាន​។

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  និង​ជា​ទេសាភិបាល​កម្ពុជា​ប្រចាំ​នៅ ADB រូបនេះ បន្ថែមថា ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​របស់ ADB បាន​ចូលរួមចំណែក​ដ៏​ធំធេង​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ និង​បែងចែក​ផ្លែផ្កា​កំណើន​ប្រកបដោយ​សមធម៌​។​

​មកទល់​បច្ចុប្បន្ននេះ ADB បានផ្ដល់​ហិរញ្ញប្បទាន​ចំនួន ២,៦៥​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា ក្នុង​ទម្រង់​ជា​កម្ចី ជំនួយឥតសំណង និង​ជំនួយ​បច្ចេកទេស  ដែល​មូលនិធិ​ទាំងនេះ ត្រូវបាន​អនុវត្ត​ជា​ចម្បង​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ កសិកម្ម ការអភិវឌ្ឍន៍​ជនបទ និង​ធនធានមនុស្ស​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី​។​

​កម្ពុជា​ក្លាយជា​សមាជិក ADB ចាប់តាំងពី​ឆ្នាំ ១៩៦៦៕