ក្រសួងការបរទេស ជួយសង្គ្រោះ​ពលករ​រងគ្រោះ​៥៧៨​នាក់ ក្នុង​រយៈពេល​៩​ខែ និពន្ធដោយ : ថ្មីៗ       October-05-2016, 9:59 pm         129

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួងការបរទេស ជួយសង្គ្រោះ​ពលករ​រងគ្រោះ​៥៧៨​នាក់ ក្នុង​រយៈពេល​៩​ខែ​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៩​ខែ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បាន​សហការ​ជាមួយ​ស្ថានទូត​ខ្មែរ និង​អគ្គ​កុងស៊ុល​នៅក្រៅ​ប្រទេស ដោយ​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ចំនួន​៥៧៨​នាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​

​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​រងគ្រោះ​ទាំង​៥៧៨​នាក់ ដែល​បាន​ជួយសង្គ្រោះ​និង​បញ្ជូនមក​កម្ពុជា​វិញ​នោះ ត្រូវបាន​ក្រសួង និង​ស្ថានទូត​ខ្មែរ អន្តរាគមន៍​ពី​ប្រទេស​ចំនួន​១១ ក្នុងនោះ​រួមមាន​៖ ប្រទេស​វៀតណាម ១៧៤ នាក់ ,​ម៉ាឡេស៊ី ១៥០​នាក់ ,​ថៃ ១៣៣​នាក់​, ឥណ្ឌូនេស៊ី ៥៧​នាក់​, ចិន ៤៧​នាក់​, ជប៉ុន ០៩​នាក់​, សិង្ហ​បុរី​០៣​នាក់​, រុស្ស៊ី ០២​នាក់ , និង​៣​នាក់​ទៀ ត ពី​ប្រទេស​ឡាវ ,​អា​រ៉ា​ប៊ី​សាវ​ឌី​ត និង​អូស្ត្រាលី​។​

​ពលករ​ខ្មែរ​ទាំងនេះ បាន​ទៅធ្វើ​ការ ឬ​រៀបការ​ជាមួយ​បុរស​ជនបរទេស ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ នៅក្រៅ​ប្រទេស ដោយ​រង​ការរំលោភបំពាន​ពី​សំណាក់​និយោជក និង​បុរស​បរទេស​។ នេះ​បើតាម​ក្រសួងការបរទេស ដែល​បន្ថែមថា ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ទាំងនោះ បាន​យកចិត្តទុកដាក់​អន្តរាគមន៍​ទាំង​ផ្នែក​ច្បាប់ និង​ទាមទារ​សំណង​ជូន​ពលករ​ខ្មែរ​រងគ្រោះ​ទៀតផង​។​

​ក្រៅពី​អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​ជិត​៦០០​នាក់ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​ជួយ​សម្រួល​ទិដ្ឋាការ​ជូន​ពលករ​-​ពល​ការិនី​កម្ពុជា ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្នុង​ក្របខណ្ឌ​អនុស្សារណៈ​រវាង​ប្រទេស​ទាំងពីរ​ចំនួន​១៤,៨៩០​នាក់ និង​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជិត​៦​ពាន់​នាក់ ក្នុង​រយៈពេល​៩​ខែ​នេះ​៕