បុរសជាឪពុកបានសម្តែងការសោកសង្រេងចំពោះកូនធ្វើឲ្យផ្អើលពេញ facebook

6 Videos


ទឹកភ្នែកនៅតែបន្តហូរ ពោរពេញដោយការសោកសង្រេង ដែលបុរសជាឪពុកម្នាក់មាន ឈ្មោះថា រស់ សារួន បាននិងកំពុងនៅតែបន្តសរសេរសារដ៏ឈឺចាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនរៀបរាប់ពីទុក្ខសោក និងភាពឈឺចាប់ នៅពេលដែលកូនរបស់ខ្លួនទើបនឹងកើតបានស្លាប់ ដោយលោកបានដាក់បន្ទុកថា មកពីមន្ទីរពេទ្យបដិសេធ មិនព្រមជួយសង្គ្រោះកូនរបស់គាត់ ។

បុរសជាឪពុកបានសម្តែងការសោកសង្រេងចំពោះកូនធ្វើឲ្យផ្អើលពេញ facebook

ជាមួយគ្នានឹងភាពឈឺចាប់នេះ លោក រស់ សារួន ក៏បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ញើជូនទៅសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

បុរសម្នាក់ដែលកំពុងជួបទុក្ខធំម្នាក់នេះបានសរសេរថា៖«សម្តេចជាទីគោរព! ខ្ញុំបានដឹកកូនប្រុសខ្ញុំ ដែលទើបកើត ដែលមានជីវិត យំ តែពិបាកដកដង្ហើម ដាក់ក្នុងឡានពេទ្យអមដោយគ្រូពេទ្យពីរនាក់ យកទៅមន្ទីរពេទ្យកាល់ម៉ែត្រ គេមិនទទួល ដោយថា គ្មានកន្លែង ខ្ញុំក៏ដឹកទៅមន្ទីរពេទ្យគន្ធបុប្ផាទៀត គេមិនទទួលទៀត ដោយថា មេឈប់ឲ្យទទួល ។ ខ្ញុំដឹកទៅមន្ទីរពេទ្យកុមារជាតិទៀត តែយឺតពេលទៅហើយ កូនខ្ញុំស្លាប់ហើយ» ។

បុរសជាឪពុកបានសម្តែងការសោកសង្រេងចំពោះកូនធ្វើឲ្យផ្អើលពេញ facebook

ជាមួយនឹងភាពឈឺចាប់នេះ លោក សារួន បានបន្តសរសេរទាំងទឹកភ្នែកថា «ថ្ងៃទី ២ ហើយ ចេស្តា កូនប៉ា ប៉ានឹកកូនណាស់ ! ! បើកភ្នែកឡើងកូន បើបានឃើញមុខកូនវិញ ប៉ាមិនដឹងសប្បាយចិត្តប៉ុណ្ណាទេ មួយយប់ហើយ ប៉ាគេងមិនលក់ទេ ។ លោកគ្រូពេទ្យអើយ ! បើអ្នកជាខ្ញុំវិញ តើអ្នកឈឺចាប់ទេ ? ? ? ម៉េចមិនជួយសង្គ្រោះសិនទៅ ? ? ? ខ្ញុំនឹងបន្តផុសរូបកូនខ្ញុំដើម្បីការផ្លាស់ប្តូរផ្នត់គំនិតអាក្រក់ទាំងនេះ» ៕ សុថាត់

បុរសជាឪពុកបានសម្តែងការសោកសង្រេងចំពោះកូនធ្វើឲ្យផ្អើលពេញ facebook