បុរសម្នាក់បៀតបៀនកេរ្តិ៍ខ្មាស លើក្មេងស្រីអាយុ ៦ ឆ្នាំជាប់ខ្នោះអាវុធហត្ថ

6 Videos


កងរាជអាវុធហត្ថខេត្តកំពត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ឡើងសាលាដំបូងខេត្តកំពត នៅរសៀល ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៦ នេះ ពាក់ព័ន្ធបទល្មើសប្រទូស្តកេរ្តិ៍ខ្មាស់កុមារីអាយុ ៦ ឆ្នាំ ។

លោកវរ:សេនីយ៍ទោ ហែម ចាន់ដារ៉ា បញ្ជាការរង និង ជាប្រធានមន្ទីរយុត្តិធម៌ខេត្តបានឲ្យដឹងថា ករណីប្រទូស្តកេរ្តិ៍ខ្មាស់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចក្នុងកាស៊ីណូសាន់ដេ ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុក ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ជនសង្ស័យ ឈ្មោះ ម៉ម នឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

បុរសម្នាក់បៀតបៀនកេរ្តិ៍ខ្មាស លើក្មេងស្រីអាយុ ៦ ឆ្នាំជាប់ខ្នោះអាវុធហត្ថ

ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពយកដៃរបស់ខ្លួនទៅស្ទាបអង្អែលប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះ ដែលមាន ឈ្ មោះវិន ង៉ុកឡាប៊ិន អាយុ ៦ ឆ្នាំ ជនជាតិវៀតណាម រស់នៅស្រុកភូគួក ( កោះត្រល់ ) ខេត្តគៀងយ៉ាង ប្រទេសវៀតណាម នៅពេលក្មេងស្រីរងគ្រោះកំពុងដេកនៅក្នុងបន្ទប់សម្រាករួមរបស់កាស៊ីណូខាងលើ ។

បុរសម្នាក់បៀតបៀនកេរ្តិ៍ខ្មាស លើក្មេងស្រីអាយុ ៦ ឆ្នាំជាប់ខ្នោះអាវុធហត្ថ

ក្រោយពេលកើតហេតុ ឈ្មោះ វិន ហុងថាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការសន្តិសុខកងរាជអាវុធហត្ថប៉ុស្តិ៍ព្រែកចាក ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងស្នាក់ការបានចុះទៅកាស៊ីណូសាន់ដេធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ម នឿន ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង ៕ សុថាត់