ឥណ្ឌូនេស៊ីបញ្ចេញយន្តហោះចម្បាំងច្រើនគ្រឿង ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ

កម្លាំង​ទ័ពអាកាស​ឥណ្ឌូ​នេ​ស៊ី​ ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ក្នុង​ស​ប្តា​ហ៍​នេះ​ តាម​បណ្តា​កោះ​មួយ​ចំនួន​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ ដើម្បី​បង្ហាញ​អំពី​អធិបតេយ្យភាព​របស់​ខ្លួន​លើ​តំបន់​សម្បូរ​ធនធាន​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​ ព្រមទាំង​ច្រក​ជំនួញ​នាវា​សមុទ្រ​ ជិត​ទឹកដី​កាន់កាប់​ដោយ​មហាអំណាច​ចិន​ ។​

ឥណ្ឌូនេស៊ីបញ្ចេញយន្តហោះចម្បាំងច្រើនគ្រឿង ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ

​ចាប់តាំងពី​ខែមិថុនា​ ឆ្នាំ​២០១៦​មក​ លោក​ Joko​ Widodo​ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ បាន​បើក​យុទ្ធនាការ​ក្តៅ​គគុក​មិន​ធ្លាប់​មាន​ បង្កើន​ការ​នេសាទ​សមុទ្រ​ រុករក​ប្រេង​-​ឧស្ម័ន​ និង​បង្កើត​មូលដ្ឋាន​ការពារ​ទឹកដី​នៅ​ជុំវិញ​កោះ​ NATUNA​ ក្រោយ​កើត​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​បន្តបន្ទាប់​រវាង​កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី​ និង​ទូក​នេសាទ​ចិន​ជា​ច្រើន​គ្រឿង​ ។​

ឥណ្ឌូនេស៊ីបញ្ចេញយន្តហោះចម្បាំងច្រើនគ្រឿង ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ

​លោក​ Jemi​ Trisonjaya​ អ្នកនាំពាក្យ​កងទ័ព​ជើង​អាកាស​ឥណ្ឌូ​នេ​ស៊ី​ដែល​ដកស្រង់​សម្តី​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​ Reuters​ បាន​ឲ្យ​ដឹង​ថា​ កងកម្លាំង​ទ័ពអាកាស​ជាង​ ២​ ០០០​នាក់​ ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ធុន​ F-16​ fighter​ ផលិត​នៅ​សហរដ្ឋអាមេរិក​ និង​ធុន​ Sukhoi​ (Su)​ ផលិត​នៅ​ប្រទេស​រុ​ស្ស៊ី​ច្រើន​គ្រឿង​ ចូលរួម​សមយុទ្ធ​យោធា​រយៈពេល​២​ស​ប្តា​ហ៍​ ដើម្បី​បង្ហាញ​ថា​ ឥណ្ឌូ​នេ​ស៊ី​មាន​កម្លាំង​ទ័ពអាកាស​គ្រប់គ្រាន់​សម្រាប់​ការពារ​ទឹកដី​នៅ​តំបន់​ទាំងនោះ​ ។​

ឥណ្ឌូនេស៊ីបញ្ចេញយន្តហោះចម្បាំងច្រើនគ្រឿង ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ

​ក្រៅពី​បណ្តា​ប្រទេស​សមាជិក​ Asean​ ចំនួន​៤​ផ្សេង​ទៀត​ រួម​មាន​ ៖​ ហ្វី​លី​ពី​ន​,​ វៀតណាម​,​ ម៉ា​ឡេ​ស៊ី​ និង​ព្រុយ​ណេ​ គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ជា​សមាជិក​ Asean​ ដែរ​នោះ​ ក៏​កំពុង​មាន​ជម្លោះ​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ចិន​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ ដែល​មាន​ចំណូល​ពាណិជ្ជកម្ម​នាវាចរណ៍​ច្រក​សមុទ្រ​ប្រមាណ​ ៥​ ០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំៗ​ ខណៈ​មហាអំណាច​ចិន​បាន​ប្រកាស​សិទ្ធិ​កាន់កាប់​មាន​ជម្លោះ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​ ៕​

ឥណ្ឌូនេស៊ីបញ្ចេញយន្តហោះចម្បាំងច្រើនគ្រឿង ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ

Related

Loading...