Gareth Bale ៖ ជម្រើស​ជាតិ​វែល​ចង់​ផ្ដួល​ជម្រើស​អង់គ្លេស​បើ​ជួប​គ្នា​ក្នុង​វគ្គ​ចែក​ពូល​នៅ​ Euro 2016

មុន​ការ​ចាប់​ឆ្នោត​ចែក​ពូល​សម្រាប់​ព្រឹត្តិការណ៍​ Euro 2016 មក​ដល់​កីឡាករ​ Gareth Bale បាន​បញ្ចេញ​មតិ​ថា​ក្រុម​ជម្រើស​ជាតិ​វែល​របស់​ខ្លួន​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បើ​សិន​ក្រុម​ទាំង​២​អាច​ស្ថិត​ក្នុង​ពូល​តែ​មួយ​ ។

ដោយ​យោង​តាម​ Daily Mail កីឡាករ​ Gareth Bale បាន​និយាយ​ថា​ « ប្រសិន​បើ​ជម្រើស​ជាតិ​វែល​របស់​យើង​អាច​ជួប​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​វគ្គ​ចែក​ពូល​ ពួក​យើង​ពិត​ជា​រីករាយ​ ព្រោះ​យើង​ជឿ​ថា​ក្រុម​របស់​យើង​អាច​ផ្ដួល​ក្រុម​អង់គ្លេស​បាន​ » ។

Bale បាន​បន្ថែម​ថា​ « ពួក​យើង​មាន​ធន​ធាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ ដូចនេះ​យើង​និង​បង្ហាញ​ថា​ឲ្យ​គ្រប់​គ្នា​ឃើញថា​យើង​គឺ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍ Euro 2016 នេះ​ ។ ហើយ​យើង​នឹង​ព្យាយាម​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​មោទនភាព​ចំពោះ​ពួក​យើង​ទាំង​អស់​គ្នា​ »។

គួរ​បញ្ជាក់​ថា​ Gareth Bale គឺ​ជា​តួអង្គ​សំខាន់​ដែល​ជួយ​ឲ្យ​ជម្រើស​ជាតិ​វែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​រហូត​ឈាន​មក​ដល់​វគ្គ​ចែក​ពូល​នៃ​ព្រឹត្តិការណ៍​ Euro 2016 នេះ​ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត​កីឡាករ​រូប​នេះ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​៧​គ្រាប់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Gareth Bale ៖ ជម្រើស​ជាតិ​វែល​ចង់​ផ្ដួល​ជម្រើស​អង់គ្លេស​បើ​ជួប​គ្នា​ក្នុង​វគ្គ​ចែក​ពូល​នៅ​ Euro 2016已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:បច្ចេកវិទ្យា
Tags: