Apple កំពុង​ពិចារណា​លើ​គំរូ​បី​សម្រាប់​iPhone 7

គិត​ពី​ពេល​នេះ​ទៅ​នៅ​សល់​ប្រាំបួន​ខែ​ទៀត​ឯណោះ​មុន​នឹង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុនApple មក​ដល់​។​ជា​រៀល​រាល់​ខែ​កញ្ញាApple តែង​តែ​បញ្ចេញ​iPhone ជំនាន់​ថ្មី​របស់​ខ្លួន​ដូច្នេះ​វា​មិន​លឿន​ពេក​នោះ​ទេ​ដែល​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​ឌីហ្សាញ​​គំរូ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​។ផ្អែក​តាម​ការ​លើក​ឡើង​របស់​លោក​Mark Gurman បាន​ប្រាប់​ថាApple បាន​កំពុង​សាក​ល្បង​ការឌីហ្សាញ​បី​រូបរាង​ខុស​គ្នា​សម្រាប់iPhone ជំនាន់​ថ្មី​របស់​ខ្លួន​​ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​សម្រេច​ចិត្ត​ជ្រើស​រើស​គំរូ​មួយ​ណា​នៅ​ឡើយ​ទេ​។

លោក​Gurman​ក៏​បាន​បញ្ជាក់​ផង​ដែរ​Appleពិត​ជា​មាន​គម្រោង​ឌីហ្សាញ​iPhone​ 7 ដោយ​មិន​មាន​រន្ធ​ដោត​កាស​ដូច​ដែល​ពាក្យ​ច​ចាម​អារាម​ពិត​មែន។​លោក​ក៏​បាន​បន្ថែម​ថាiPhone ជំនាន់​ថ្មី​នឹង​មាន​រូប​រាង​កាន់​តែ​ស្ដើង​ជាង​មុន​តែនឹង​មាន​រូប​រាង​ប្រហាក់​ប្រហែល​នឹង​iPhone 6Sផង​ដែរ។

  • Apple កំពុង​ពិចារណា​លើ​គំរូ​បី​សម្រាប់​iPhone 7已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: