បើ​មាន​អភិនីហារ​អាច​ផ្លាស់​ប្ដូរ​​រូបរាង​​អ្នក​បាន​ តើ​​មួយ​​ចំណុច​ណា​ដែល​អ្នក​​នឹង​កែប្រែ?

មនុស្ស​ម្នាក់ៗ​ដែល​ចាប់កំណើត​លើ​លោក​យើង​នេះ ​តែង​មាន​ចំណ​ុច​​ខ្វះខាត ដោយ​​ស្រប​តាម​សុភាសិត​ដ៏​ពេញ​និយម​មួយ​ពោល​ថា “គ្មាន​អ្នកណា​ល្អ​គ្រប់​ដប់​ទេ”។ ​

ជា​ការ​ពិត​​ណាស់​ ​មាន​មនុស្ស​មិន​តិច​នាក់​ទេ ដែល​មាន​អារម្មណ៍​រំខាន មិន​ស្រណុកចិត្ត​ នឹង​រូបរាង​របស់​ខ្លួន ។ បូក​ផ្សំ​នឹង​ពាក្យ​រិះគន់ ប្រតិកម្ម​របស់​អ្នក​ជុំវិញ​ខ្លួន ញ៉ាំង​ឲ្យ​លេចឡើង​នូវ​គំនិត​បែប​អ​វិជ្ជមាន​លើ​លក្ខណៈ​រូបសាស្ត្រ​របស់​ខ្លួនឯង រហូត​អាច​អាការៈ​មួហ្មង បាក់​ទឹកចិត្ត​តែ​ឯកឯង។

ចូរ​អ្នក​សាក​ស្រមៃ​ទៅ​ថា បើ​អ្នក​អាច​មាន​លទ្ធភាព​កែប្រែ​រឿង​មួយ​ទាក់ទង​នឹង​រូបរាង​របស់​អ្នក តើ​អ្នក​នឹង​ជ្រើសរើស​កែខៃ​ចំណុច​មួយ​ណា?

ថ្វីត្បិត​​​​យើង​ពុំ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​គ្រប់​ជ្រុង​​ជ្រោយ​ក៏​ពិត​មែន តែ​យើង​គួរ​តែ​​ពេញ​ចិត្ត​ និង​ចេះ​ស្កប់​ស្កល់​នឹង​អ្វី​ដែល​យើង​មាន។ យើង​ត្រូវ​ប្រឹង​ប្រែង​មើល​ឲ្យ​ឃើញ​ពី​ចំណុច​ល្អៗ​ដែល​យើង​មាន​ និង​ខិត​ខំ​កសាង​ភាព​ប្រសើរ​ក្នុង​ជីវិត​ ដើម្បី​កុំឲ្យ​ចំណុច​ខ្សោយ​របស់​​យើង​បិទបាំង​សេចក្ដី​ល្អ​ទាំងនោះ​បាន។ មើល​ពី​ជ្រុង​ម្ខាងទៀត សម្រស់​មិន​បាន​តំណាង​ឲ្យ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​មាន​នោះ​ទេ តែ​វា​គ្រាន់​តែ​តំណាង​ឲ្យ​ ភាព​ដែល​អាច​ទទួល​យក​បាន​ នៃ​រូបរាង​​ខាង​ក្រៅ​​ ក្នុង​ក្រសែ​ភ្នែក​របស់​​មនុស្ស​ប៉ុណ្ណោះ។

គួរ​តែ​ចេះ​ស្កប់​ស្កល់ និង​រីករាយ​ទទួល​​​​​​​​​​​​​​​​​​​​​យក​
នូវ​អ្វី​ដែល​យើង​មាន​ពី​កំណើត
ព្រោះ​បើ​អ្នក​ផ្លាស់​ប្ដូរ​វា​ចេញ
អ្នក​នឹង​បាត់​បង់​លក្ខណៈ​ផ្ទាល់​ខ្លួន​
ដែល​បញ្ជាក់​ថា អ្នក ជា​ អ្នក

ខេមបូមេខ ​មាន​បីតិសោមនស្ស​សូម​ចែក​រំលែក​វីដេអូ​មួយ​ដល់​ប្រិយ​មិត្ត​ ដែល​បង្ហាញ​ពី​ចម្លើយ​របស់​មនុស្ស​មួយ​ក្រុម លើ​សំណួរ​ដែល​យើង​បាន​សួរ​ប្រិយមិត្ត​ពី​ខាងដើម។ វីដេអូ​នេះ​ជា​ការ​ផលិត​របស់ ក្រុមការងារ​នៃ​គម្រោង Jubilee Project ដោយ​ពួកគេ​បាន​ធ្វើការ​សាកសួរ​ទៅ​កាន់​មនុស្ស​ចំនួន​៥០នាក់ ថា”​បើ​អ្នក​អាច​ផ្លាស់​ប្ដូរ​រូបរាង​របស់​អ្នក តើ​ចំណុច​មួយ​ណា​ដែល​អ្នក​នឹង​ផ្លាស់ប្ដូរ”។ យើង​សង្ឃឹម​ថា តាមរយៈ​វីដេអូ​នេះ​ លោក​អ្នក​អាច​បណ្ដុះ​គំនិត​ថ្មី​បន្ថែម​ទៀត​ទាក់ទង​នឹង​អត្ថន័យ​ជីវិត​ ។

សូម​ទស្សនា វីដេអូ​ខាង​ក្រោម​នេះ ហើយ​សូម​ចែក​រំលែក​បន្ត​​ ដើម្បី​ឲ្យ​​អ្នកដទៃ​ទៀត​អាច​បង្កើន​​ ជំនឿ​ទុក​ចិត្ត​ ក្នុង​នាម​ជា​ខ្លួនឯង បាន​បន្ថែម​ទៀត ព្រោះ​​ថា​រឿង​នេះ​អាច​មាន​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​ ​៖

ដោយ៖ NEA

  • បើ​មាន​អភិនីហារ​អាច​ផ្លាស់​ប្ដូរ​​រូបរាង​​អ្នក​បាន​ តើ​​មួយ​​ចំណុច​ណា​ដែល​អ្នក​​នឹង​កែប្រែ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:បច្ចេកវិទ្យា
Tags: