ដឹង​​ទេ​ថា​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​បំផុត​ក្នុង​ពិភពលោក​ ភាគ​ច្រើន​ជា​ជន​ជាតិ​ណា​ ?​

វា​ជា​រឿង​កម្រ​មួយ ដែល​មនុស្ស​ម្នាក់​អាច​រស់​នៅ​ដល់​អាយុ​ច្រើន​ជាង ១០០ ឆ្នាំ ប៉ុន្តែ​ នៅ​តែ​មាន​មនុស្ស​ដែល​មាន​អាយុ​លើស​១០០​ឆ្នាំ​នៅ​លើ​ពិភព​លោក​យើង​នេះ។ ប្រសិន​បើ​ លោក​អ្នក​ចង់​ដឹង​ថា អ្នក​ទាំង​នោះ ជា​ជន​ជាតិ​ណា​ខ្លះ ខាង​ក្រោម​នេះ គឺ​ជា​អ្នក​ដែល​មាន​ វ័យ​ចំណាស់​បំផុត​ក្នុង​ពិភព​លោក។

1លោក​យាយ Kamato Hongo ជន​ជាតិ​ជប៉ុន

កើត​នៅ​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ១៨៨៧។ លោក​យាយ​ត្រូវ​បាន​ចាត់​ទុក​ជា​មនុស្ស​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក ចាប់​ពី​ឆ្នាំ ២០០២ រហូត​ដល់​ពេល​ដែល​លោក​យាយ​ស្លាប់​នៅ​អាយុ ១១៦ ឆ្នាំ។

2លោក​យាយ Maria Capovilla ជន​ជាតិ អេក្វាទ័រ

កើត​នៅ​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ១៨៨៩។ លោក​យាយ​ស្លាប់​នៅ​អាយុ ១១៦ ឆ្នាំនិង ៣៤៧ ថ្ងៃ។ លោក​យាយ គឺ​ជា​កូន​វីវសេនីយ៍​ឯក ម្នាក់​ ហើយ​រស់​នៅ​ក្នុង​ត្រកូល​អភិជន។

3លោក​តា Shirali Muslimov ជនជាតិ អាហ្ស៊ែក​បៃហ្សង់

អាយុ ១៦៨ ឆ្នាំ។ លោកតា​គឺ​ជា ករណី​ពិសេស ​មួយ ត្បិត​ថា​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ពី​អាយុ​ដ៏​វែង​ខ្លាំង​របស់​លោកតា ដល់​ទៅ ១៦៨ ឆ្នាំ។​ លោក​តា គឺ​ជា​អ្នក​គង្វាល​ចៀម នៅ​ក្នុង​ភូមិ បាហ្សាវ៉ូ ក្នុង​តំបន់ ឡឺរីក នៃ​ប្រទេស​អាហ្ស៊ែក​បៃហ្សង់​ ជិត​ព្រំដែន​ប្រទេសអ៊ីរ៉ង់។

4លោក​យាយ Elizabeth Bolden ជនជាតិ​អាមេរិក ដើម​កំណើត​អាហ្រ្វិក

កើត​នៅ​ថ្ងៃ​ទី​១៥ ​ខែ សីហា ឆ្នាំ ១៨៩០។ លោក​យាយ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​កំណត់​ត្រា​ពិភព​លោក​ហ្គីណេស ​ថា​ជា​មនុស្ស​មាន​វ័យ​ចំណាស់​បំផុត។ លោក​យាយ​ស្លាប់​នៅ​អាយុ ១១៦ ឆ្នាំ និង១១៨ថ្ងៃ។

5លោកយាយ Jeanne Calment ជន​ជាតិ បារំាង

កើត​នៅ​ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៨៧៥ នៅ​ក្នុង​តំបន់ អាល់​ ប្រទេស​បារំាង។ លោក​យាយ​ស្លាប់​នៅ​អាយុ ១២២ ឆ្នាំ និង ១៦៤ថ្ងៃ។

6លោក​តា Shigechiyo Izumi ជនជាតិ ជប៉ុន

កើត​នៅ​ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ១៨៦៥ លោក​តា​ជាប់​ក្នុង​កំណត់​ត្រា​ពិភព​លោក​ថា​ជា​អ្នក​មាន​អាយុ​វែង​បំផុត​។​

7លោក​យាយ Carrie C. White ជន​ជាតិ​អាមេរិក

លោក​យាយ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ កំណត់​ត្រា​ពិភព​លោក​ហ្គីណេស​ ថា​ជា​មនុស្ស​វ័យ​ចំណាស់​បំផុត​ក្នុង​ពិភពលោក នៅ​ពេល​ លោក​យាយ​មាន​អាយុ ១១៤ ឆ្នាំ នៅក្នុងឆ្នាំ ១៩៨៨។ លោក​យាយ​រស់​នៅ​រដ្ឋ​ផ្លរីដា។

8Sarah Knauss ជន​ជាតិ​អាមេរិក

រស់​នៅ​រដ្ឋ​ផែនស៊ីលវ៉ានា សហ​រដ្ឋអាមេរិក លោក​យាយ​ស្លាប់​នៅ​៣៣​ម៉ោង​មុន​ឈាន​ចូល​ឆ្នាំ​២០០០ ក្នុង​អាយុ ១១៩ ឆ្នាំ។

9TaneIkai ជន​ជាតិ​ជប៉ុន

លោក​យាយ​ស្លាប់​នៅ​ក្នុង​អាយុ ១៦៦។

  • ដឹង​​ទេ​ថា​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​បំផុត​ក្នុង​ពិភពលោក​ ភាគ​ច្រើន​ជា​ជន​ជាតិ​ណា​ ?​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:វីដេអូ
Tags: