អ្នក​ចាំទី​ដៃ​ទី​១​របស់​ Barcelona អាច​នឹង​ផ្លាស់​ទៅ​អង់គ្លេស​ក្នុង​ពេល​ឆាប់ៗ​នេះ​

អ្នកចាំទីសញ្ជាតិឈីលីវ័យ៣៣ឆ្នាំគឺកីឡាករ Claudio Bravo ត្រូវបានក្លឹប Barcelona ទិញចូលកាលពីឆ្នាំ២០១៤ក្នុងតម្លៃផ្ទេរប្រមាណជា១២លានអឺរ៉ូ ( ៩.៧លានផោន ) យ៉ាងណាតាំងពីចូលរួមជាមួយក្លឹប Barcelona គេបានក្លាយជាជម្រើសដំបូងរបស់ក្លឹបហើយបានរួមចំណែកជួយក្លឹបនេះឈ្នះពានមិនតិចនោះទេ ។

អ្នក​ចាំទី​ដៃ​ទី​១​របស់​ Barcelona អាច​នឹង​ផ្លាស់​ទៅ​អង់គ្លេស​ក្នុង​ពេល​ឆាប់ៗ​នេះ​

តែយ៉ាងណាថ្មីៗនេះមានដំណឹងមកថាលោក Pep Gaurdiola ដែលជាគ្រូបង្វឹក Man City កំពុងចាប់អារម្មណ៍នាំគេទៅកាន់ទឹកដីអង់គ្លេសដើម្បីទុកជំនួសតំណែង Joe Hart ដែលបង្ហាញទម្រង់លេងមិនសូវជាល្អនោះ ។

ខណៈតាមប្រភពមួយចំនួនបានឲ្យដឹងថា Claudio Bravo បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man City រួចរាល់ហើយ ខណៈការដេញថ្លៃប្រមាណជា១៦លានផោនរបស់ Man City ក៏ទំនងជាអាចធ្វើឲ្យ Barcelona ពេញចិត្តផងដែរ ខណៈគេសន្និដ្ឋានការផ្ទេរនេះសម្រេចផ្លូវការឆាប់ៗនេះ ។

អ្នក​ចាំទី​ដៃ​ទី​១​របស់​ Barcelona អាច​នឹង​ផ្លាស់​ទៅ​អង់គ្លេស​ក្នុង​ពេល​ឆាប់ៗ​នេះ​
Ter Stergen

គួរបញ្ជាក់ថាបើសិនលក់ Bravo មែនក្លឹប Barcelona ក៏មិនសូវជាមានក្ដីបារម្ភខ្លាំងដែរព្រោះពួកគេមានអ្នកចាំទីដៃស្អិតសញ្ជាតិអាល្លឺមង់មួយរូបទៀតគឺ Marc-André ter Stegen ដែលបច្ចុប្បន្នគេមានវ័យ២៤ឆ្នាំហើយគេភាគច្រើនតែងតែបង្ហាញខ្លួនជាជម្រើសដំបូងនៅ UEFA Champion League ឲ្យ Barcelona ។

ខាងក្រោមជាវីដេអូបង្ហាញសមត្ថភាពរបស់អ្នកចាំទីទាំង២របស់ Bacelona ៖

ប្រភព ៖

  • អ្នក​ចាំទី​ដៃ​ទី​១​របស់​ Barcelona អាច​នឹង​ផ្លាស់​ទៅ​អង់គ្លេស​ក្នុង​ពេល​ឆាប់ៗ​នេះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: