ស្រមៃ​ពិភពលោក​ដ៏​សន្តិភាព​ ជាមួយ Lady GaGa និង​ John Lennon

ប្រសិនបើ​ពិភពលោក​នេះ​ពេញដោយ​សន្តិភាព គ្មាន​របាំង​ព្រំដែន​ ឬ​ការ​បែង​ចែក​រវាង​សាសនា​ និង​ជាតិ​សាសន៍​ ហើយ​ចំណែក​មនុស្ស​ជាតិ​អាច​រស់​នៅ​បាន​ ដោយ​ផ្ដាច់​ខ្លួន​ពី​ភាព​លោភលន់​ និង​ការ​កេងប្រវ័ញ្ច តើ​មាន​ទីណា​ដែល​​​គួរ​ឲ្យ​ចង់​រស់​នៅ​ជាង​ភព​ផែនដី​នេះ​ទៀត? ទាំង​នេះ​ជា​​​ពាក្យ​ពេចន៍​ជំរុញ​ទឹក​ចិត្ត​ ដែល​រំលេច​ក្នុង​ចម្រៀង​ “Imagine” របស់​លោក​ John Lennon ដើម្បីឲ្យ​មនុស្ស​គ្រប់​រូប​ចេះ​បើក​ចិត្ត​ស្រមៃ​ពី​ភាព​សុខសាន្ត​របស់​ពិភពលោក។ បទ​ចម្រៀង​នេះ​ពិត​ជា​សាក​សម​សម្រាប់​ស្ថាន​ភាព​​​វឹកវរ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃនេះ​ណាស់ ដែល​វា​អាច​មាន​ឥទ្ធិពល​ដល់​ចិត្ត​គំនិត​នៃ​សង្គម​មនុស្ស​ទូទៅ។​

បទចម្រៀង​ Imagine នេះ​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​ តាំង​ពី​ ថ្ងៃ​ទី​១១ ខែ​តុលា​ ឆ្នាំ​ ១៩៧១ ដែល​ទំនុក​ច្រៀង​សរសេរ​ដោយ លោក John Lennon ឯ​ការផលិត​ ត្រូវបាន​ចូលរួម​បន្ថែម​ ដោយ​ Yoko Ono និង Phil Spector ។ បទ​ចម្រៀង​ដែល​ជា​សំនៀង​ដើម​លោក John Lennon នេះ​ មាន​ចង្វាក់​បែប Soft Rock និង​ Pop ។ បទ Imagine មកទល់​ពេលនេះ​មាន​ចំណាស់​​ ៤៤​ឆ្នាំ​មក​ហើយ ហើយ​វា​បាន​សាយ​ភាយ​ពេញ​ទូទាំង​ពិភពលោក​​ ទៅ​ដល់​សោតវិញ្ញាណ​របស់​មនុស្ស​រាប់​លាន​នាក់ ដោយ​បាន​សណ្ដំ​ និង​ បណ្ដុះ​គំនិត​ជន​ទូទៅ​ឲ្យ​មាន​សុទិដ្ឋិនិយម​​ក្នុង​ការ​រស់​នៅ​។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ចម្រៀង​​ នៃ​បទ Imagine នេះ​។ សូមទស្សនា​អំពី​ការ​សម្ដែង​ដែល​បង្កប់​ដោយ​ទស្សនាទាន​ស៊ីជម្រៅ អម​ដោយ​អត្ថន័យ​ចម្រៀង​ដ៏​វិសេសវិសាល៖

បើ​​ទៅ​សួរ​ក្រុម​អ្នក​ស្នេហា​វិស័យ​ចម្រៀង​អាមេរិក​ថា ស្គាល់​បទ Imagine នេះ​ទេ? នោះ​ប្រាកដ​ជា​មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​និយាយ​ថា មិនធ្លាប់។ ជាថ្មី​ម្ដងទៀត បទ​ចម្រៀង​នេះ​បាន​បង្ហាញ​វត្តមាន​ ចំពោះ​មុខ​ទស្សនិកជន​រាប់​ម៉ឺន​នាក់​ កាល​ពី​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៥ ដែល​ជា​សំនៀង​ Cover របស់​កំពូល តារា​ចម្រៀង​ Lady GaGa ក្នុង​ឱកាស​ពិធី​បើក​ ការ​ប្រកួត​ European Games នៅ​កីឡាដ្ឋាន​ Baku, Azerbaijan។ ការ​សម្ដែង​នេះ​ពិត​ជា​អស្ចារ្យ​ និង​គួរ​រំភើប​ រំជួលចិត្ត​។
តោះ​យើង​នាំ​គ្នា​មក​ទស្សនា​ការ​សម្ដែង​នា​ពេល​នោះ​ទាំងអស់​គ្នា​​ ចង់​ដឹង​ថា​វា​​ទាក់​ទាញ​​អារម្មណ៍​​របស់​ប្រិយមិត្ត​កម្រិត​ណា៖

អត្ថបទ ៖ Nea

  • ស្រមៃ​ពិភពលោក​ដ៏​សន្តិភាព​ ជាមួយ Lady GaGa និង​ John Lennon已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:វីដេអូ
Tags: