កម្លាំង​ពិសេស​នាំ​មុខ​ទាំង​៨​ក្នុង​ពិភពលោក​

ក្រុម​ British's Special Air Service

កងកម្លាំងពិសេសនាំមុខ គឺជាក្រុមដែលមានការហ្វឹកហាត់យ៉ាងល្អបំផុត និងដែលមានលក្ខណៈសំបើមអស្ចារ្យ។ ពួកគេអាចទៅកាន់កន្លែងដែលក្រុមទាហានផ្សេងទៀតមិនហ៊ានទៅដល់ ដោះស្រាយចំពោះការគំរាមកំហែងធំៗ ដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រ ព្រមទាំងបេសកកម្មប្រតិបត្តិការជួយសង្គ្រោះជាដើម។ វាជារឿងពិបាកក្នុងការដាក់ចំណាត់ថ្នាក់ឲ្យក្រុមកម្លាំងពិសេសទាំងនោះ ហើយខាងក្រោមនេះ គឺជាកងកម្លាំងពិសេសនាំមុខទាំង៨ នៅក្នុងពិភពលោក៖

. ក្រុមសេវាពិសេស(The Special Service Group = SSG) ជាក្រុមនៅក្នុងប្រទេសប៉ាគីស្ថានដែលត្រូវបានគេស្គាល់ថាជាក្រុម Black Storks ដោយសារតែមួកស្ពឺពិសេសរបស់កងកម្លាំងនេះ។ ក្រុមនេះទទួលការហ្វឹកហាត់ដូចជាការរត់ប្រណាំងចម្ងាយ៣៦ mile ក្នុងរយៈពេល១២ម៉ោង និងការរត់ចម្ងាយ៥ mile ក្នុងរយៈពេល៥០នាទី។ នៅក្នុងខែតុលា ឆ្នាំ ២០០៩ ក្រុមនេះបានវាយលុកចូលទៅក្នុងអាគារការិយាល័យមួយ ហើយជួយមនុស្ស៣៩នាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមតាលីបង់។

ក្រុមសេវាពិសេស(The Special Service Group = SSG)

. កងកម្លាំងចម្បាំងនាវាពិសេស (Naval Special Warfare Force ឬ Spain’s Unidad de Operaciones Especiales) ដែលបានកើតឡើងនៅឆ្នាំ ២០០៩ ហើយបានក្លាយជាកងកម្លាំងពិសេសដែលបានទទួលការគោរពបំផុតក្នុងអឺរ៉ុប។ ដើមឡើយក្រុមនេះត្រូវបានបង្កើតឡើងជាអង្គភាពស្ម័គ្រចិត្ត Amphibious Climbing Company ក្នុងឆ្នាំ ១៩៥២ ហើយចាប់ពីពេលនោះមក ក្រុមនេះបានដើរតាមគំរូរបស់ SAS រហូតបានក្លាយជាកងកម្លាំងប្រយុទ្ធនាំមុខ។

កងកម្លាំងចម្បាំងនាវាពិសេស (Naval Special Warfare Force ឬ Spain’s Unidad de Operaciones Especiales)

. ក្រុមRussia’s Alpha Group ស្ថិតក្នុងចំណោមក្រុមកងកម្លាំងដែលល្បីល្បាញក្នុងពិភពលោក។ ក្រុមប្រឆាំងនឹងភេរវកម្មនាំមុខគេនេះ ត្រូវបានបង្កើតឡើងដោយKGB ក្នុងឆ្នាំ១៩៧៤ ប៉ុន្តែក្រុមនេះត្រូវបានរិះគន់នៅក្នុងឆ្នាំ២០០២ ក្នុងពេលមានការចាប់ជាចំណាប់ខ្មាំងដែលបណ្ដាលឲ្យមានមនុស្សចំនួន១២៩នាក់ បានស្លាប់នៅទីក្រុងមូស្គូ។

ក្រុមRussia’s Alpha Group

. ក្រុមកងអាវុធហត្ថជាតិអន្តរាគមន៍បារាំង GIGN ដែលត្រូវបានបង្វឹកយ៉ាងពិសេសសម្រាប់ឆ្លើយតបចំពោះស្ថានភាពនៃការចាប់មនុស្សធ្វើជាចំណាប់ខ្មាំង។ ក្នុងនោះ មានក្រុមប្រឆាំងភេរវកម្មរបស់ពិភពលោកតិចតួចណាស់ដែលអាចប្រកួតប្រជែងជាមួយនិងក្រុមនេះ។ ក្រុមនេះបានអះអាងថា ខ្លួនបានជួយមនុស្សជាង៦០០នាក់ ចាប់តាំងពីក្រុមរបស់ខ្លួនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៣។

ក្រុមកងអាវុធហត្ថជាតិអន្តរាគមន៍បារាំង GIGN

. ក្រុម Israel’s Sayeret Matkal គឺជាក្រុមកងកម្លាំងនាំមុខមួយទៀត ដែលគោលបំណងចម្បងរបស់ក្រុមនេះគឺ ការប្រមូលផ្ដុំដោយឆ្លាតវៃ ហើយក្រុមនេះជាញឹកញាប់ប្រតិបត្តិការយ៉ាងល្អជាមួយនិងសត្រូវ ហើយការជ្រើសរើសឲ្យចូលក្នុងក្រុមនេះមានភាពតឹងតែងខ្លាំងណាស់ ដោយមានតែអ្នកដែលខ្លាំងបំផុតអាចចូលបាន។

ក្រុម Israel’s Sayeret Matkal

. ក្រុម British’s Special Air Service ដែលគេស្គាល់ជាទូទៅថា SAS គឺជាដៃគូដែលមានសមត្ថភាពស្មើដៃគ្នានិងក្រុម Special Boat Service។ គេមានឃ្លាប្រចាំក្រុមថា Who Dares Wins។ ក្រុមនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមនៅអ៊ីរ៉ាក់។

ក្រុម British’s Special Air Service

. ក្រុម Special Boat Service ដែលជារបស់អង់គ្លេសនេះ មានសមត្ថភាពប្រហាក់ប្រហែលគ្នានឹងក្រុមកងនាវាSEALS។ ការជ្រើសរើសឲ្យចូលជាសមាជិកក្រុមនេះ មានភាពតឹងតែងដោយត្រូវអត់ធន់នឹងភាពហាត់នឿយខ្លាំង ការហ្វឹកហាត់ក្នុងព្រៃ សម យុទ្ធស្លាប់រស់ ព្រមទាំងការសាកសួរដ៏តឹងតែង។

ក្រុម Special Boat Service

. ក្រុមនាវា SEALS របស់អាមេរិក សមាជិកក្នុងក្រុមនេះ អាចអាវ៉ង់ (Push-Up) យ៉ាងតិចចំនួន៤២ ក្នុងពេល២នាទី និងធ្វើចលនាក្បាលពោះ (Sit-Up) បានយ៉ាងតិច៥០ដងក្នុងពេល២នាទី ព្រមទាំងអាចរត់បានចម្ងាយ១.៥ mile ក្នុងពេល១១ នាទី។

ក្រុមនាវា SEALS របស់អាមេរិក

ប្រែសម្រួល៖ Sophany
ប្រភព៖

  • កម្លាំង​ពិសេស​នាំ​មុខ​ទាំង​៨​ក្នុង​ពិភពលោក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កីឡា
Tags: