ថា​ម៉េច​ ! David Moyes អាច​នឹង​មក​ដឹកនាំ​ Everton សារ​ជា​ថ្មី​

ក្រោយពីបានបានបណ្ដេញលោក Roberto Martinez ចេញពីតំណែងក្លឹប Everton បានពិភាក្សាជាមួយគ្រូបង្វឹករបស់ Southampton គឺលោក Ronald Koeman ។ ប៉ុន្តែលោក Koeman ហាក់បង្ហាញពីការចង់បន្តដឹកនាំ Southampton ច្រើនជាង ដូចនេះហើយក្លឹប Everton កំពុងពិចារណាចំពោះគ្រូបង្វឹកចាស់គឺលោក David Moyes ដែលបានចាកចេញពីក្លឹបទៅដឹកនាំ Man Utd កាលពីឆ្នាំ២០១៣ ។

ក្នុងបទសម្ភាសន៍ជាមួយ The Time លោក David Moyes បាននិយាយថា « តើខ្ញុំគួរសម្រេចចិត្តទៅវិញឬទេ ? ខ្ញុំនឹងឆ្លើយថាបើសិនមានឱកាសខ្ញុំសប្បាយនឹងការប្រកួតប្រជែងម្ដងទៀត » ។

David Moyes បន្តថា « ខ្ញុំធ្លាប់ចំណាយពេល១១ឆ្នាំជាមួយក្លឹប Everton ហើយធ្លាប់ឆ្លងកាត់រឿងជាច្រើនជាមួយក្លឹប ដូចនេះបើសិនក្លឹបផ្ដល់ឱកាសខ្ញុំ នោះខ្ញុំនឹងព្យាយាមកែប្រែក្លឹបឲ្យកាន់តែប្រសើរជាងនេះ » ។

សូមបញ្ជាក់ថាលោក David Moyes ធ្លាប់ដឹកនាំ Everton រយៈពេល១១ឆ្នាំគឺចន្លោះពីឆ្នាំ២០០២ដល់២០១៣ ដោយគិតទាំងអស់លោកដឹកនាំក្លឹប Everton ចំនួន៥១៨ប្រកួតក្នុងនោះឈ្នះចំនួន២១៨ ស្មើចំនួន១៣៩ និងចាញ់១៦១ប្រកួត ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ថា​ម៉េច​ ! David Moyes អាច​នឹង​មក​ដឹកនាំ​ Everton សារ​ជា​ថ្មី​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:វីដេអូ
Tags: