Drogba ៖ ខ្ញុំ​គិត​ថា​ Ronaldo សាក​សម​នឹង​ឈ្នះ​ Ballon d’Or 2016

ថ្មីនេះអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Chelsea គឺកីឡាករ Didier Drogba បានលើកឡើងថាកីឡាករ Cristiano Ronal គឺជាបេក្ខភាពមួយរូបដែលសាកសមឈ្នះ Ballon d’Or 2016 ។

ដោយ Drogba បានលើកឡើងថា « សម្រាប់ Ronaldo គេជាកីឡាករមួយរូបដ៏ពូកែ គេតែងបង្ហាញភាពលេចធ្លោខ្លួនមិនថាសម្រាប់ក្លឹប Real Madrid ឬជម្រើសជាតិព័រទុយហ្គាល់នោះទេ » ។

Drogba បន្តថា « ជាក់ស្ដែងនៅរដូវកាលនេះគេបានរួមចំណែកជួយ Real Madrid ឈ្នះ UEFA Champion League ហើយគេបន្តជួយព័រទុយហ្គាល់ឈ្នះពាន Euro ជាលើកដំបូងទៀត ដូចនេះសម្រាប់ខ្ញុំគេសាកសមជាកីឡាករដែលឈ្នះ Ballon d’Or 2016 ឆ្នាំនេះ » ។

គួរបញ្ជាក់ថាបច្ចុប្បន្ន Crisriano Ronaldo គឺជាកីឡាករដែលគេរំពឹងខ្ពស់ជាងគេថានឹងអាចឈ្នះ Ballon d’Or 2016 ខណៈ Lionel Messi នៅតែត្រូវបានគេសន្និដ្ឋានថានៅតែមានសង្ឃឹម ដោយឡែកកីឡាករ៣រូបផ្សេងទៀតដូចជា Luis Suarez , Neymar និង Griezmann សុទ្ធតែជាកីឡាករលេចធ្លោដែលគេជឿថានឹងមានមួយរូបចូលក្នុងបេក្ខភាព៣នាក់ចុងក្រោយ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Drogba ៖ ខ្ញុំ​គិត​ថា​ Ronaldo សាក​សម​នឹង​ឈ្នះ​ Ballon d’Or 2016已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:បច្ចេកវិទ្យា
Tags: