បែក​ធ្លាយ​មូលហេតុ​ពិត​ដែល​អ្នក​ចាំទី​ក្រូអាត​អាច​សង្គ្រោះ​បាល់​ប៉េណាល់​ទី​របស់​ Sergio Ramos

យើងឃើញថាក្នុងការប្រកួតក្នុងពូល D កាលពីម្សិលមិញក្រុមជម្រើសជាតិអេស្ប៉ាញបានរងបរាជ័យដោយលទ្ធផល១ទល់នឹង២ក្រោមដៃក្រុមជម្រើសជាតិក្រូអាត ។

ជាការពិតក្នុងការប្រកួតនេះបើសិនកីឡាករ Sergio Ramos ដែលទទួលបានឱកាសប៉េណាល់ទីនៅនាទី៧២អាចស៊ុតបញ្ចូលទីបានសម្រេចនោះជម្រើសជាតិអេស្ប៉ាញប្រហែលជាអាចទទួលបានជ័យជំនះឬក៏បញ្ចប់ត្រឹមលទ្ធផលស្មើព្រោះពេលនោះក្រុមទាំងស្ថិតក្នុងលទ្ធផលស្មើគ្នា១ទល់នឹង១នៅឡើយ តែជាអកុសលការស៊ុតបាល់ប៉េណាល់ទីរបស់ Ramos ត្រូវអ្នកចាំទីក្រូអាតគឺកីឡាករ Danijel Subasic សង្គ្រោះបានទៅវិញ ។

តែយ៉ាងណាការសង្គ្រោះបាល់ប៉េណាល់ទីរបស់ Sergio Ramos ពីសំណាក់អ្នកចាំទីក្រូអាតក្លាយជារឿងដែលមនុស្សច្រើនចាប់អារម្មណ៍ព្រោះមុនពេល Ramos ស៊ុតគេសង្កេតឃើញកីឡាកររបស់ក្រូអាតមួយរូបដែលមានឈ្មោះថា Darijo Srna បានដើរទៅខ្សឹបដាក់ចាំទីរបស់ខ្លួន ។ ខណៈមានគេដឹងថាមុន Srna ដើរទៅខ្សឹបដាក់អ្នកចាំទីគេបាននិយាយជាមួយកីឡាករក្រូអាតម្នាក់ទៀតនោះគឺ Luka Modric ដែលជាមិត្តរួមក្រុម Ramos នៅក្លឹប Real Madrid ។

ទីបំផុតរឿងពិតក៏ត្រូវទម្លាយពីអ្នកចាំទីក្រូអាតដែលបង្ហើបថាកីឡាករ Modric ពិតជាបានផ្ដល់ដំណឹងពីការស៊ុតប៉េណាល់ទីរបស់កីឡាករ Ramos មែន ។ ដោយដកស្រង់សម្ដី Goal អ្នកចាំទីក្រូអាតបាននិយាយថា « ជាការពិតប៉េណាល់ទីគឺជាការផ្សងសំណាង យ៉ាងណាខ្ញុំទទួលបានដំណឹងពីកីឡាករ Modric តាមរយៈ Srna គាត់បានប្រាប់ឲ្យខ្ញុំរង់ចាំបន្តិចចំពោះការស៊ុត Ramos គេនឹងស៊ុតខាងស្ដាំដៃខ្ញុំ ហើយវាពិតជាកើតឡើងមាន » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • បែក​ធ្លាយ​មូលហេតុ​ពិត​ដែល​អ្នក​ចាំទី​ក្រូអាត​អាច​សង្គ្រោះ​បាល់​ប៉េណាល់​ទី​របស់​ Sergio Ramos已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ចំនេះដឹង
Tags: