ដេវីត ៖ បើ​បែប​នោះ​មែន ខ្ញុំ​នឹង​ចូល​រួម

បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា រាំ​ញី​កែង​ជើង​ របស់​តារា​ចម្រៀង ងួន ចាន់​ដេវីត កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្ត​យុវវ័យ​កម្ពុជា​ ដែល​ស្ទើរ​តែ​គ្រប់​កម្មវិធី​ជប់លៀង រាំ​លេង​កម្សាន្ត​ សុទ្ធ​តែ​ជ្រើស​រើស​យក​បទ​ចម្រៀង​មួយ​បទ​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​អ្នក​លេង​ Facebook ម្នាក់​ក៏​បាន​ធ្វើ​​បង្ហោះ​សារ​នៅ​ក្នុង​ Facebook ​សំណូម​ពរ​ឲ្យ​​អ្នក​ចូល​រួម​ទស្សនា​ការ​ប្រកួត​បាត់​វគ្គ​ជម្រុះ​បាល់​ទាត់​ទ្វីប​អាស៊ី AFC Asian Cup 2019 នៅ​ថ្ងៃ​ទី ៧ ខែ​មិថុនា​ ខាង​មុខ​នេះ នឹង​​ការ​រាំ​បទ រាំ​ញី​កែង​ជើង ទាំង​អស់​គ្នា។

គ្រាន់​តែ​ទទួល​បាន​ដំណឹង​ដូចនេះ តារា​ចម្រៀង​ ងួន ចាន់​​ដេវីត ម្ចាស់​បទ​រាំ​ញី​កែង​ជើង​ ហាក់​បង្ហាញ​នូវ​អារម្មណ៍​រីករាយ​ ដោយ​លោក​បាន​បង្ហោះ​នៅ​គណនី​ Facebook របស់​លោក​ផ្ទាល់​ថា “បើ​បែប​នោះ​មែន ខ្ញុំ​នឹង​ចូល​រួម” ដែល​នេះ​ហាក់​បង្ហាញ​ថា​លោក​ចូល​រូម​រាំ​បទ​នេះ​ជាមួយ​នឹង​អ្នក​គាំទ្រ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​នោះ​បើ​សិន​ជា​ការ​ស្នើ​សុំ​នោះ​ទទួល​បាន​ផល។

 

 

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​រាំ​បទ​ ចម្រៀង​មួយ​នេះ​ នៅ​ថ្ងៃ​ប្រកួត​បាល់​ទាត់​នោះ​ បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នក​លេង Facebook ជា​ច្រើន ប៉ុន្តែ​ក៏​ទទួល​បាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​លេង Facebook មួយ​ចំនួន​ផង​ដែរ៕​​​​​

ដោយ ៖ ជលស័យ
ប្រភព ៖  

  • ដេវីត ៖ បើ​បែប​នោះ​មែន ខ្ញុំ​នឹង​ចូល​រួម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: