ពិត​ជា​សាហាវ​ ក្រុម​​មនុស្ស​នាំ​គ្នា​វាយ​ធ្វើ​បាន​គ្រួសារ​ទេសចរ​អង់គ្លេស​យ៉ាង​ព្រៃផ្សៃ​​នៅ​តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​ថៃ​

គ្រួសារជនជាតិអង់គ្លេសមួយ ដែលបានធ្វើដំណើរវិស្សមកាលនៅឆ្នេរសមុទ្រ ហួរ ហីន ដ៏ល្បីរបស់ថៃ ត្រូវបានក្រុមមនុស្ស ដែលជាយុវជន នាំគ្នាវាយធ្វើបាបយ៉ាងព្រៃផ្សៃ ដែលអំពើហិង្សានេះ កើតឡើងនៅផ្លូវដែលប្រជុំដោយបារតូចៗជាច្រើន ហៅថា Soi Bintabahtនិងត្រូវបានថតជាប់នៅក្នុងកាមេរ៉ាCCTV ហើយត្រូវបានដាក់បង្ហោះចូលទៅក្នុង Youtube ។

គ្រួសារអង់គ្លេសនោះ រួមមានប្ដីប្រពន្ធវ័យកណ្ដាល និងកូនប្រុសជំទង់ម្នាក់។ បើតាមសាក្សីបានឲ្យដឹងថា ខ្លួនបានចេញពីបារមួយកន្លែងស្របពេលជាមួយនិងគ្រួសារអង់គ្លេសនោះដែរ ហើយបានដើរពីក្រោយពួកគេ ស្រាប់តែមានមនុស្សមកដាល់លើស្ត្រីវ័យ៦៥ឆ្នាំនៃគ្រួសារខាងលើ ហើយបុរសជាប្ដីក៏ត្រូវបានវាយឲ្យដួលដេកលើផ្លូវ ចំណែកកូនប្រុសវិញត្រូវបានគេវាយឲ្យរងរបួសយ៉ាងធ្ងន់។ សាក្សីដដែលបានបន្តថា គ្មាននរណាម្នាក់ចេញមុខជួយក្រុមគ្រួសារនេះទេ គឺមានតែខ្លួនដែលបានចូលទៅរារាំងយុវជនម្នាក់កុំឲ្យវាយទៅលើស្ត្រីជនជាតិអង់គ្លេសខាងលើ ហើយខ្លួនក៏ត្រូវរងរបួសផងដែរ។

នៅក្នុងហេតុការណ៍នោះ ក្រុមយុវជនថៃ ជាអ្នកបង្ករឿងវាយតប់ធ្វើឲ្យមានរបួសដល់ទេសចរអង់គ្លេសមុន ហើយបច្ចុប្បន្ន គ្រួសារអង់គ្លេសទាំងបីនាក់នោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ចំណែកជនសង្ស័យវាយធ្វើបាបលើគ្រួសារខាងលើវិញ ប៉ូលិសថៃនៅហួរ ហីន បានចាប់បានបុរសម្នាក់ និងកំពុងស្វែងរកចាប់ខ្លួនមនុស្សពីរនាក់ផ្សេងទៀត។

គួរបញ្ជាក់ថា ការវាយតប់ជាក្រុមដូចករណីខាងលើ កើតមានជាញឹកញាប់នៅក្នុងប្រទេសថៃ ប៉ុន្តែកម្រត្រូវបានគេរាយការណ៍ទៅកាន់បណ្ដាញព័ត៌មានអន្តរជាតិណាស់។ ជាទូទៅវាកើតឡើងនៅពេលដែល ទេសចរសួរនាំ និងមិនព្រមបង់លុយតាមវិក័យបត្រ ឬក៏នៅពេលដែលទេសចរស្រវឹងខ្លាំង និយាយមិនត្រូវគ្នាជាដើម។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • ពិត​ជា​សាហាវ​ ក្រុម​​មនុស្ស​នាំ​គ្នា​វាយ​ធ្វើ​បាន​គ្រួសារ​ទេសចរ​អង់គ្លេស​យ៉ាង​ព្រៃផ្សៃ​​នៅ​តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​ថៃ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កីឡា
Tags: