ចំណាប់អារម្មណ៍​គ្រូ​បង្វឹក​​កម្ពុជា និង​ហុងកុង​ មុន​ប៉ះ​​​​ល្ងាច​នេះ​​

លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ និង​លោក Kim Pan-Gon ​គ្រូ​បង្វឹក​ក្រុម​ហុងកុង បង្ហាញ​​ជំនឿ​ចិត្ត​ធ្វើ​បាន​ល្អ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ CLEAR រវាង​ប្រទេស​ទាំង​ពីរ​នាវេ​លា​ម៉ោង ៦:៣០​នាទី​​​ល្ងាច​​​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ផង​ដែរ។

 

 ចំណាប់អារម្មណ៍​គ្រូ​បង្វឹក​​កម្ពុជា និង​ហុងកុង​ មុន​ប៉ះ​​​​ល្ងាច​នេះ​​លោក  Lee Tae Hoon

 

​លោក  Lee Tae Hoon ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ការ​ត្រៀម​​ខ្លួន​បាន​​ល្អ​​​ បន្ទាប់​ពី​ហ្វឹកហាត់​នៅ​សិង្ហបុរី​មួយ​រយៈ​​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល​មាន​ការ​កើន​ឡើង​មួយ​កម្រិត។ ងាក​ទៅ​ខាង​លោក  Kim Pan-Gon ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​​ចំនួន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ នឹង​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​​​មាន​សំពាធ​​ផ្លូវ​ចិត្ត​បន្តិច​បន្តួច​ ប៉ុន្តែ​លោក​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​កីឡាករ​របស់​លោក​មាន​បទ​ពិសោធន៍ ព្រម​ទាំង​អាច​ធ្វើ​បាន​ល្អ​ផង​ដែរ។

 

 ចំណាប់អារម្មណ៍​គ្រូ​បង្វឹក​​កម្ពុជា និង​ហុងកុង​ មុន​ប៉ះ​​​​ល្ងាច​នេះ​​លោក  Kim Pan-Gon

 

ចង់​ដឹង​ថា គ្រូ​បង្វឹក​ទាំង​ពីរ​និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា