កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

ក្លឹប​បិសាច​ក្រហម​ Manchester United ​​បាន​ចំណាយ​លុយ​អស់​ជាង​១៥០​លាន​ផោន​រដូវ​កាល​នេះ​ សម្រាប់​ការ​ដោះដូរ​កីឡាករ​ ប៉ុន្តែ​​អ្នកចាត់ការ​ថ្មី​ Jose Mourinho ​​នៅ​មិន​ទាន់​រៀប​ចំ​ទម្រង់​លេង​របស់​ក្រុម​ឲ្យ​បាន​លទ្ធផល​ល្អ​​បំផុត​​ ដូច​ការ​រំពឹង​ទុក​នោះ​ទេ។

 

កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

Jose Mourinho អ្នកចាត់ការ​ក្រុម​ Man Utd

 

ទោះ​ជា​ចំណាយ​យ៉ាង​ច្រើន​លើស​លុប​​រដូវ​កាល​នេះ​​ហើយ​ ​អ្នកចាត់ការ​រហស្សនាម​ “Special One” ​​នៅ​​​តែ​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​នាក់​ទៀត។ ​ខាង​ក្រោម​នេះ​ជា​កីឡាករ​វ័យ​ក្មេង​៧​នាក់​ ដែល​ Mourinho ​បញ្ជូន​ភ្នាក់​ងារ​​របស់​ខ្លួន​ទៅ​មើល​​ជើង​​នៅ​រដូវ​កាល​នេះ​ ដើម្បី​ត្រៀម​ទិញ​ចូល​ពេល​ទីផ្សារ​ដោះដូរ​បើក​ នា​​ខែ​មករា​ខាង​មុខ៖

 

១. Leon Bailey – Genk

 

កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

 

​ខ្សែ​បម្រើ​ស្លាប​វ័យ​១៩​ឆ្នាំ​រូប​នេះ​ ​កំពុង​លេង​ឲ្យ​ក្រុម​បែលហ្សិក​ Genk ​​និង​បាន​ស៊ុត​ចូល​ក្រុម​​អ៊ីតាលី Sassuolo​ នៅ​ UEFA Europa League កាល​ពេល​ថ្មីៗ​នេះ។ កីឡាករ​រូប​នេះ​ ក៏​ធ្លាប់​ត្រូវ​ក្រុម​តោ​ខៀវ​ Chelsea ចង់​ទិញ​យក​កាល​ឆ្នាំ​២០១៥​ផង​ដែរ។

 

២. Alex Grimaldo – Benfica

 

កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

 

អតីត​ខ្សែ​ការពារ​ឆ្វេង​ក្រុម​ FC Barcelona ​រូប​នេះ​ ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្រុម​យក្ស​ព័រទុយហ្គាល់​ Benfica ​​ប៉ុន្តែ​កីឡាករ​​វ័យ​២១​ឆ្នាំ​រូប​នេះ​ ​មាន​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​ដល់​ទៅ​៥១​លាន​ផោន។

 

៣. Tiemoue Bakayoko – Monaco

 

កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

 

ខ្សែ​បម្រើ​វ័យ​២២​ឆ្នាំ​រូប​នេះ​ លេង​បាន​យ៉ាង​ល្អ​រដូវ​កាល​នេះ​ ​ខណៈ​ដែល​ភ្នាក់ងារ​របស់​គេ​ ក៏​​ធ្លាប់​បង្ហើប​ថា Man Utd ចាប់​អារម្មណ៍​ផង​ដែរ ​តែ​ក្លឹប​យក្ស​អ៊ីតាលី Juventus ​ក៏​ចង់​បាន​ខ្លាំង​​ដូច​គ្នា។

 

៤. Ezri Konsa – Charlton Athletic

 

កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

 

ខ្សែ​ការពារ​កណ្ដាល​វ័យ​១៨​ឆ្នាំ​របស់​ក្រុម Charlton ​រូប​នេះ​ ​​​ត្រូវ​​ក្លឹប​ Man Utd ​ចាប់​អារម្មណ៍ ​ប៉ុន្តែ​ក្លឹប​ Manchester City, Arsenal, Chelsea និង​ Liverpool​ ​ក៏​ចង់​បាន​ដែរ។

 

៥. Gelson Martins – Sporting

 

កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

 

​ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូប​នេះ​ ​ស៊ុត​បាន​២​គ្រាប់​ និង​ Assists ​៥​ហើយ​ ឲ្យ​ក្រុម​ Sporting ​រដូវ​កាល​នេះ​ ខណៈ​ដែល​ Man Utd និង​ Real Madrid កំពុង​តែ​សម្លឹង​​មើល​​ទម្រង់​លេង​របស់​គេ។

 

៦. Bernard Mensah – Vitoria Guimaraes

 

កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

 

ខ្សែ​បម្រើ​វ័យ​​២១​ឆ្នាំ​របស់​ក្លឹប​ Atletico Madrid ​រូប​នេះ​ ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្រុម​​ព័រទុយហ្គាល់ Vitoria Guimaraes​ ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង។ កីឡាករ​រូប​នេះ​ ក៏​ធ្លាប់​ត្រូវ​ភ្នាក់ងារ​ក្លឹប​ Man Utd ​ទៅ​មើល​ជើង​លេង​​​ កាល​​​​ក្រុម​របស់​គេ​ប្រកួត​ថ្មីៗ​ផង​ដែរ។

 

៧. Goncalo Guedes – Benfica

 

កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

 

ខ្សែ​បម្រើ​ស្លាប​វ័យ​​១៩​ឆ្នាំ​រូប​នេះ​ ​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ទម្រង់​លេង​ទៅ​នឹង​ Cristiano Ronaldo របស់​ក្រុម​ Real Madrid ខណៈ​ដែល​ក្លឹប​ Man Utd ​​បាន​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន​ទៅ​ជើង​កីឡាករ​រូប​នេះ​លេង​នៅ​ប្រទេស​ព័រទុយហ្គាល់ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun