កំពូល​ភាពយន្ត​រន្ធត់​ទាំង​៥​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សន្លប់​ភ្លាម​ៗ​ក្នុង​រោងកុន

“The Conjuring 2”, “The Exorcist” និង “Freaks” សុទ្ធ​សឹង​តែ​ជា​ស្នាដៃ​ភាពយន្ត​បែប​រន្ធត់​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ភ័យ​រហូត​ដល់​ថ្នាក់​ត្រូវ​បាត់បង់​ស្មារតី​នៅ​កណ្ដាល​រោង​ភាពយន្ត។

 

ទន្ទឹម​នឹង​ភាពយន្ត​បែប​កំប្លុក​កំប្លែង និង​មនោសញ្ចេតនា ភាពយន្ត​បែប​ភ័យ​រន្ធត់​តក់ស្លុត​ក៏​ត្រូវ​បាន​ផលិត​ជា​ច្រើន​ជា​រៀង​រាល់​ឆ្នាំ។ ខណៈ​រឿង​ព្រឺព្រួច​ខ្លះ​មិន​អាច​ធ្វើ​ឲ្យ​ទស្សនិកជន​ខ្លាច​នោះ រឿង​ខ្លះ​ទៀត​បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​រហូត​ដល់​ថ្នាក់​អ្នក​មើល​សន្លប់​លែង​ដឹង​ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​ខ្សែ​ភាពយន្ត​ទាំង​៥​ដែល​ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​បាត់​បង់​ស្មារតី​ក្នុង​រោងកុន។

 

Bite (២០១៥): នារី​មួយ​រូប​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​សត្វ​ល្អិត មុខ​របួស​របស់​នាង​កាន់​តែ​រីក​ធំឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យូរ​ៗ​ទៅ នាង​ចាប់​ផ្ដើម​ស្រេក​ឃ្លាន​សាច់​មនុស្ស។ នៅ​ក្នុង​ថ្ងៃ​បញ្ចាំង​រឿង​​នេះ​នៅ​មហោស្រព​ភាពយន្ត Fantasia ក្រុម​ការងារ​ត្រូវ​ចែក​ថង់​ឲ្យ​ទស្សនិកជន​ព្រោះ​មាន​អ្នក​ក្អួត​ចង្អោរ​ច្រើន​ពេក។ ក្រោយ​មក ឡាន​ពេទ្យ​ត្រូវ​បាន​បញ្ជូន​មក​ព្រោះ​មាន​មនុស្ស​មួយ​ចំនួន​បាន​សន្លប់​ពេល​កំពុង​មើល។

 

កំពូល​ភាពយន្ត​រន្ធត់​ទាំង​៥​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សន្លប់​ភ្លាម​ៗ​ក្នុង​រោងកុន

 

The Conjuring 2 (២០១៦): យោង​តាម​បណ្ដាញ​ព័ត៌មាន Telegraph នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​នេះ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ទទួល​មរណភាព​ពេល​កំពុង​មើល​វគ្គ​២​របស់​រឿង “The Conjuring”។ សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​បុរស​រូប​នេះ​មាន​អារម្មណ៍​ថា​ស្ទះ​ទ្រូង និង​បាន​ដាច់​ខ្យល់​នៅ​ពេល​រឿង​ជិត​ចប់។

 

កំពូល​ភាពយន្ត​រន្ធត់​ទាំង​៥​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សន្លប់​ភ្លាម​ៗ​ក្នុង​រោងកុន

 

V/H/S (២០១២): បណ្ដាញ​ព័ត៌មាន Dailymail បាន​រាយការណ៍​ថា នៅ​ក្នុង​មហោស្រព​ភាពយន្ត Sundance ឆ្នាំ​២០១២ “V/H/S” បាន​ធ្វើ​ឲ្យ​ទស្សនិកជន​២​រូប​ប្រកាច់ និង​ក្អួត​ចង្អោរ។ សំណាងល្អ ក្រុម​សង្គ្រោះ​បឋម​បាន​មក​ទាន់​ពេល ហើយ​ពួក​គេ​មិន​ចាំបាច់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ​ឡើយ។

 

កំពូល​ភាពយន្ត​រន្ធត់​ទាំង​៥​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សន្លប់​ភ្លាម​ៗ​ក្នុង​រោងកុន

 

The Exorcist (១៩៧៣): ត្រូវ​បាន​គេ​ដាក់​ងារ​ថា​ជា​ស្នាដៃ​ព្រឺព្រួច​ល្អ​ឥត​ខ្ចោះ​ប្រចាំ​សតវត្ស​ទី​២០ “The Exorcist” ធ្លាប់​ល្បី​កក្រើក​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​ទូទាំង​ពិភពលោក។ លោក Harry Francis អ្នក​គ្រប់គ្រង​របស់​រោងកុន Westwood បាន​ឲ្យ​ដឹង​ថា​ទស្សនិកជន​ជា​ច្រើន​បាន​សន្លប់​ស្ដូកស្ដឹង និង​រត់​ផ្អើល​រោងកុន​ពេល​កំពុង​មើល​រឿង​នេះ​ព្រោះ​វា​គួរ​ឲ្យ​ខ្លាច​ពេក។

 

កំពូល​ភាពយន្ត​រន្ធត់​ទាំង​៥​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សន្លប់​ភ្លាម​ៗ​ក្នុង​រោងកុន

 

Freaks (១៩៣២): ភាពយន្ត​នេះ​និយាយ​ពី​ក្រុម​លេង​សៀក​មួយ​ដែល​ដើរ​ត្រាច់ចរ​ជុំវិញ​សហរដ្ឋ​អាមេរិក។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​រោង​ភាពយន្ត​ជ្រួលច្របល់។ ក្រោយ​មក មាន​នារី​មួយ​រូប​បាន​ប្ដឹង​ស្នាដៃ​នេះ​ថា វា​បាន​ធ្វើ​ឲ្យ​នាង​រលូត​កូន៕

 

កំពូល​ភាពយន្ត​រន្ធត់​ទាំង​៥​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សន្លប់​ភ្លាម​ៗ​ក្នុង​រោងកុន

 

ចុចអាន៖“រថភ្លើង​ទៅ​ប៊ូសាន” ត្រៀម​ផលិត​វគ្គ​២​ខណៈ Gong Yoo មិន​អាច​ចូល​រួម​បន្ត​ទៀត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing