អ្នក​លេង​សៀក​ចិត្ត​ល្អ​ លេង​សៀក​មួយ​ក្បាច់​ធ្វើ​ឲ្យ​បុរស​អនាថា​ម្នាក់​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក

ខណៈដែលអ្នកលេងសៀកជាច្រើនបានជ្រើសរើសយកឆាកសម្ដែងដើម្បីបង្ហាញស្នាដៃសម្ដែងរបស់គេ ក៏ដូចជាទទួលបានប្រាក់កម្រៃពីការសម្ដែងនោះ អ្នកលេងសៀកម្នាក់នេះវិញបែរជាជ្រើសរើសទីតាំងនៅតាមផ្លូវ និងបង្ហាញសមត្ថភាពរបស់ខ្លួនទៅឲ្យបុរសអនាថាម្នាក់ ក៏ដូចជាទស្សនិកជនដែលទស្សនាតាមបណ្ដាញសង្គម Youtube ទៅវិញ ។

តាមរយៈវីដេអូគាត់បានរាក់ទាក់ជាមួយនឹងបុរសអនាថាម្នាក់ ក្នុងគោលបំណងលេងសៀកដែលធ្វើឲ្យបុរសអនាថានោះមិនត្រឹមតែភ្ញាក់ផ្អើលនោះទេ ថែមទាំងរំភើប ។ គាត់បានស្នើសុំ នំ Pizza ដែលជាសំណល់ពីបុរសអនាថា ដោយប្រាប់ថាគាត់នឹងសម្ដែងដោយប្រើប្រាស់នំ Pizza នោះ បន្ទាប់មកគាត់ក៏ដកយកចំនិតនំ Pizza ដែលនៅសល់នោះរួចបោះវាចូលទៅក្នុងធុងសំរាម។

ឃើញដូចជានេះ បុរសអនាថាក៏បានសួរថាតើលោកនឹងធ្វើឲ្យ Pizza ត្រលប់មកវិញមែនទេ ? អ្នកលេងសៀកចិត្តល្អក៏បានឆ្លើយថា “ខ្ញុំមិនអាចជប់ Pizza ដែលបោះចោលនោះត្រលប់ចូលមកក្នុងប្រអប់វិញនោះទេ ប៉ុន្តែខ្ញុំអាចធ្វើឲ្យមាន Pizza តាមរយៈរបស់ដែលខ្ញុំជប់មកនេះ”។ ហើយគាត់ក៏បើកប្រអប់ Pizza ជាមួយនឹងលុយចំនួន ២០០ ដុល្លារនៅក្នុងនោះ រួចប្រគល់ឲ្យទៅបុរសអនាថា ដែលធ្វើឲ្យបុរសអនាថានោះរំភើបស្ទើរស្រក់ទឹកភ្នែក៕

  • អ្នក​លេង​សៀក​ចិត្ត​ល្អ​ លេង​សៀក​មួយ​ក្បាច់​ធ្វើ​ឲ្យ​បុរស​អនាថា​ម្នាក់​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:វីដេអូ
Tags: