ផលិតកម្ម​ JYP បាន​បញ្ជាក់​ពី​​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Suzy នឹង​ចេញ​អាល់ប៊ុម​ទោល​ជា​លើក​ដំបូង

កាលពីថ្ងៃទី៩ខែមេសានេះ មានប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍អោយដឹងថា Suzy ដែលជាសមាជិកស្រីនៃក្រុមចម្រៀងនារី MissA នឹងចេញនូវបទចម្រៀងទោលជាលើកដំបូងរបស់នាង។

ខាងផលិតកម្ម JYP Entertainment បានកម្ចាយពាក្យចចាមអារ៉ាមដែលបានលេចលឺតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះថា “ពួកយើងបានដឹងលឺហើយនូវពាក្យចចាមអារ៉ាមទាំងនោះហើយថា Suzy កំពុងតែរៀបចំចេញនូវអាល់ប៊ុមចម្រៀងទោលរបស់នាងជាលើកដំបូង។ ខណៈនេះផងដែរ តាមការពិតនោះ អ្វីដែលទាក់ទងនឹងប្រធានដូចជាមិនទាន់បានកំណត់អោយបានច្បាស់លាស់នៅឡើយទេ។ ដំណឹងបែបនេះគួរតែជាផ្នែកមួយនៃការផ្សព្វផ្សាយរបស់ក្រុមចម្រៀង MissA តែប៉ុណ្ណោះ។”

យើងត្រូវតែចាំយូរបន្តិចដើម្បីបានស្ដាប់នូវបទចម្រៀងទោលពីតារាស្រីឆ្នើមម្នាក់នេះ។

ប្រភព៖ 

ដោយៈ Gemini Felta

  • ផលិតកម្ម​ JYP បាន​បញ្ជាក់​ពី​​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Suzy នឹង​ចេញ​អាល់ប៊ុម​ទោល​ជា​លើក​ដំបូង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: