ទឹកដូងព្យាបាលជំងឺលើសឈាម

ជំងឺលើសឈាមគឺជាជំងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់រូបហើយបើសិនជាមិនបានព្យាបាលអោយបានត្រឹមត្រូវទេ នោះវានឹងនាំអោយមានបញ្ហាខ្សោយតំរង់នោម គាំងបេះដូង ឬ ដាច់សរសៃឈាមខួរក្បាលក៏ថាបាន។ ទឹកដូងមានសារៈសំខាន់ណាស់ក្នុងការបំពេញជាតិទឹកក្នុងរាងកាយ ដូច្នេះហើយចូរទទួលទានទឹកអោយបាន២លីត្រក្នុង១ថ្ងៃ។ ទឹកដូងសម្បូរទៅដោយសារធាតុប៉ូតាស្យូម ម៉ាញេស្យូម និង វីតាមីន C ដែលដើរតួនាទីបញ្ចុះសម្ពាធឈាម ដូច្នេះហើយទឹកដូងពិតជាមានប្រយោជន៏ខ្ពស់ដល់អ្នកជំងឺលើសឈាម។ នេះជាវិធីធម្មជាតិមួយដែលលោកអ្នកគួរអនុវត្តន៏ដើម្បីព្យាបាល ឬ បញ្ចុះសម្ពាធរបស់អ្នក។

 
ប្រភព៖ បរទេស