សកម្មភាព​សាមញ្ញ សម្រាប់​អ្នក​ចង់​បាន​បេះដូង​កាន់តែ​មាន​សុខភាព​ល្អ​

សកម្មភាព​សាមញ្ញ សម្រាប់​អ្នក​ចង់​បាន​បេះដូង​កាន់តែ​មាន​សុខភាព​ល្អ​

​បើ​យើង​និយាយ​អំពី​ជំងឺ​បេះដូង ប្រហែលជា​មាន​មនុស្ស​ច្រើនណាស់​ស្គាល់​វា​ហើយ​។ មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​អាច​រង​គ្រោះ​ដោយសារ​តែ​ជំងឺ​នេះ​បើសិនជា​អ្នក​មិន​បាន​គិតគូ​ដិត​ដល់​អំពី​របៀប​រស់នៅ​សព្វថ្ងៃ​។ តាមពិតទៅ ជំងឺ​បេះដូង​បាន​សម្លាប់​មនុស្ស​ស្រី​ក្នុង​មួយ​ឆ្នាំៗ​ច្រើន​ជាង​មហារីក​ទៅទៀត​។ ដូច្នេះ​ហើយ​វា​គួរតែ​ដល់ពេល​ដែល​ត្រូវ​គិតគូ​អំពី​របៀប​នៃ​ការបង្ការ​ជំងឺ​នេះហើយ​។

​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​សកម្មភាព​សាមញ្ញៗ​មួយចំនួន​ដើម្បី​ជួយ​ឲ្យ​បេះដូង​អ្នក​កាន់តែ​មាន​សុខភាព​ល្អ និង​ចៀសផុត​ពី​ជំងឺ​នៅ​ថ្ងៃ​មុខ​បាន​៖

ញាំ​ទឹកដោះគោ​
ដោយ​យោង​ទៅតាម​វិទ្យាស្ថាន National Heart, Lung and Blood Institute បានឲ្យដឹងថា អ្នក​ដែល​ញ៉ាំ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ច្រើនជាង ៣​ដង​ក្នុង​មួយថ្ងៃ ឃើញថា​មាន​សម្ពាធ​ឈាម​ទាប​ធម្មតា​។ ហេតុអ្វី​បានជា​រឿង​សម្ពាធ​ឈាម​សំខាន់​ចំពោះ​បេះដូង​បែបនេះ​? ព្រោះថា កាលណា​មនុស្ស​ម្នាក់​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ វា​នឹង​ធ្វើឲ្យ​កើត​ជា​កំណក​ឈាម និង​បំផ្លាញ​ដល់​សរសៃឈាម​អាក់ទែ ដែល​ជាហេតុ​នាំ​ឲ្យ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​។ អ្នកស្រាវជ្រាវ​បាន​បន្តទៀតថា ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។

ធ្វើ​សកម្មភាព​ថ្មីៗ​
តើ​អ្នក​មាន​ដឹង​ទេ​ថា ការហាត់​ក្បាច់​តៃជិ​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​បាន​។ បើសិនជា​អ្នករស់នៅ​ក្នុង​រូងភ្នំ​ក្រោម​ថ្ម​ដោយ​ប្រើ​ក្បាច់​តៃជិ​ជា​វិធី​ហាត់ប្រាណ វា​ពិតជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​បន្ធូរ​អារម្មណ៍​។ ប្រសិទ្ធភាព​របស់​ក្បាច់​ហាត់ប្រាណ​មួយ​នេះ​គឺ​ដូចគ្នា​នឹង​សកម្មភាព​បញ្ចុះ​សម្ពាធ​ឈាម​អញ្ចឹង​ដែរ​។ ដូច្នេះហើយ បើសិនជា​អាច​ធ្វើបាន អ្នក​អាច​ចូលរួម​ហាត់​ក្បាច់​តៃជិ​នេះតាម​តំបន់​ដែល​អ្នក​រស់នៅ ឬ​ម្តុំ​មាត់​ទន្លេរ​ក្នុង​ទីក្រុង​ភ្នំពេញ​យើង​។

ញ៉ាំ​ទឹក​ផ្លែឈើ​
ទឹក​ផ្លែ​ទទឹម​ហាក់បីដូច​ជា​ជម្រើស​ដ៏​ល្អ​បំផុត​នៅពេល​ប្រើ​វា​ដើម្បី​ប្រឆាំង​នឹង​ការ​រឹង​របស់​សរសៃឈាម​អាក់ទែ​។ តាម​ការសិក្សា​បង្ហាញថា ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​អាច​កាត់បន្ថយ​ការ​កើត​ជា​កំណក​ក្នុង​សរសៃឈាម​របស់​សត្វ​កណ្តុរ​បាន​យ៉ាង​ហោច​ណាស់ ៣០​ភាគរយ​ដែរ​។ ការពិសោធន៍​មួយទៀត​បង្ហាញថា កោសិកា​បេះដូង​ដែល​ត្រូវបាន​ព្យាបាល​ដោយ​ទឹក​ផ្លែ​ទទឹម​អាច​ទប់ស្កាត់​ការផលិត​សារធាតុ Nitric Oxide រហូតដល់ ៥០​ភាគរយ​ឯណោះ ដែល​សារធាតុ​នេះ​ដើរ​តួនាទី​នាំឲ្យ​កើត​ជាកំ​ណកក្នុង​សរសៃឈា​ម​យ៉ង​គ្រោះថ្នាក់​។

សើច​សប្បាយ​ឲ្យបាន​ច្រើន​
ការ​សើច​នឹង​បង្កើនរ​បត់​ឈាម​រត់​ក្នុង​ខ្លួន​មនុស្ស ហើយ​កាលណា​របត់​ឈាម​រត់​កាន់តែ​ល្អ សុខភាព​បេះដូង​ក៏​ល្អ​តាម​គ្នា​ដែរ​។ តាម​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Maryland School of Medicine ក្នុង​ទីក្រុង Baltimore បានឲ្យដឹងថា យើង​គួរតែ​សើច​យ៉ាងហោចណាស់ ១៥​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បេះដូង​សប្បាយចិត្ត និង​មាន​សុខភាព​ល្អ​។

កុំ​តម​ដំណេក​
ការ​គេង​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ក្នុង​ការថែរក្សា​ស្បែក​ឲ្យមាន​សុខភាព​ល្អ​ទេ តែ​វា​ក៏​ជា​ពេលវេលា​មួយ​ដែល​សរីរាង្គ​ក្នុង​រាងកាយ​របស់​យើង​ទាំងអស់​ត្រូវការ​ដើម្បី​ព្យាបាល​របួស​ដែរ​។ ដូច្នេះ សម្រាប់​មនុស្ស​ធំ​ដែល​គិត​តិចជាង ៥​ម៉ោង​ចុះក្រោម ក្នុង​មួយ​យប់​ទំនង​ជា​ងាយ​មាន​ជំងឺ​បេះដូង​ច្រើនជាង​អ្នក​គេង​យ៉ាងហោចណាស់ ៨​ម៉ោង​ដែរ​។ ការ​ដែល​គេង​តិចពេក​នាំឲ្យ​មានអ​តុល្យភាព​អ័រម៉ូន ជាតិ​ស្ករ​ក្នុង​ឈាម ព្រម​ទាំង​សម្ពាធ​ឈាម​ផង​។

អនុវត្ត​ដកដង្ហើម​ជ្រៅៗ​
បើសិន​ជា​អ្នក​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​តាមរយៈ​ការដកដង្ហើម ១០​ដង​ក្នុង​មួយ​នាទី រយៈពេល ១៥​នាទី​ជា​រៀងរាល់ថ្ងៃ ចំនួន ២​ខែ​នោះ តើ​អ្នក​ចាប់អារម្មណ៍​ដែរ​ទេ​? រឿង​នេះ​ស្តាប់​មើល​ទៅ​ដូច​ជា​ងាយស្រួល​ណា​មែន​ទេ​? ពិតណាស់ អ្នកជំនាញ​ជាច្រើន​មកពី National Institute of Aging បាន​និយាយថា ការដកដង្ហើម​រាក់ៗ អាច​ប៉ះពាល់​ដល់​ការបញ្ចេញ​ជាតិ​ប្រៃ​របស់​រាងកាយ ហើយ​វា​ក៏​ជា​ហេតុផល​នាំឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​បានដែរ​។

ក្រោយពី​បាន​អាន​សកម្មភាព​ទាំងអស់​ខាងលើ​រួចមក តើ​បងប្អូន ជាពិសេស​លោក​ពូ អ្នក​មិញ​ចាស់ៗ​យល់​យ៉ាងណាដែរ​? ក្រុមការងារ​របស់​យើងខ្ញុំ​សង្ឃឹមថា ក្រោយ​ពី​អ្នក​ទាំងអស់​គ្នា​អាន​រួច នឹង​ចូលរួម​អនុវត្ត​បាន​ដើម្បី​សុខភាព​ល្អ​នៅ​ថ្ងៃមុខ​បាន​គ្រប់ៗ​គ្នា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។